មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”
ក្រោមការសម្របសម្រួល របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងកម្មវិធីអាហារូបត្ថម្ភជាតិនៃអង្គការទស្សនៈពិភពលោក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោង “មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់” ត្រូវបានដាក់ឱ្យដំណើរសាកល្បងរយៈពេលមួយឆ្នាំ ដែលស្ថិតនៅតាមមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប។ មណ្ឌលសុខភាពចំនួន ៨ ដែលទទួលបានគម្រោងនោះរួមមាន ការិយាល័យស្រុកប្រតិបត្តិស្រុកអង្គរជុំ មណ្ឌលសុខភាពក្នុងស្រុកពួក និងវ៉ារិន។ គម្រោងនេះដែរ ...