ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចុងឃ្នៀស សហការជាមួយអង្គការ UNICEF អង្គការ RACHA បានចុះពិនិត្យ និងផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានផ្ទះបណ្តែតទឹក ក្នុងភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មានជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ផ្តល់នូវវ៉ាក់សាំងដល់កុមារមានអាយុក្រោម ២ឆ្នាំ ផ្ដល់ថ្នាំទម្លាក់ព្រូនដល់កុមារ ពិនិត្យសម្ពាធឈាម ជាតិស្ករ ...