Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនជនសង្ស័យ ០៦នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ដោយ Pothe Thun
23/08/2020
នៅក្នុង សន្តិសុខ និង សង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនជនសង្ស័យ ០៦នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន
3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៦នាក់ទៅកាន់តុលាការខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។

បើតាមលោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានបញ្ចាក់ថា ជនសង្ស័យទាំង ០៦នាក់រួមមាន៖ ទី១ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី០២. ឈ្មោះ សយ ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង, ទី០៣. ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករលក់ស្បែកជ្រូកបំពង់, ទី០៤. ឈ្មោះ បូរី សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្ម, ទី០៥ឈ្មោះ ខន ឃី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី០៦. ឈ្មោះ ហ៊ុល សំអូន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករដាក់ឆ័ត្រនៅមុខផ្សារលើ ដែលជនសង្ស័យខាងលើរស់នីៅក្នុងក្រុងសៀមរាបទាំងអស់គ្នា ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយបានើ់តឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជាង ១០នាក់ជិះម៉ូតូប្រហែល០៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមមានគ្នា ០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿងបណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលអោយស្លាប់នៅនឹងកន្លែង នងិ០២នាក់ទៀតបានរងរបួស ។

ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាមកមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ចុះស្រាវស្រាវករណីឃាតកម្មខាងលើ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងជំំនាញបានកំណត់មុខសញ្ញាជនសង្ស័យបាន ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់ខាងលើតែម្ដង ។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ដោយសារពួកគេធ្លាប់មានទំនាស់ជាមួយក្រុមជនរងគ្រោះ ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតពិសេសការពង្រីកមុខរបរកសិកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតពិសេសការពង្រីកមុខរបរកសិកម្ម

ខេត្តសៀមរាបនៅតែជាខេត្តគោលដៅទេសចរណ៍ដែលប្រជាប្រិយភាពជាងគេនៅកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈ នៃជំងឺកូវីត១៩ក៏ដោយ

ខេត្តសៀមរាបនៅតែជាខេត្តគោលដៅទេសចរណ៍ដែលប្រជាប្រិយភាពជាងគេនៅកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈ នៃជំងឺកូវីត១៩ក៏ដោយ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.