Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាបនៅតែជាខេត្តគោលដៅទេសចរណ៍ដែលប្រជាប្រិយភាពជាងគេនៅកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈ នៃជំងឺកូវីត១៩ក៏ដោយ

ដោយ Pothe Thun
24/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តសៀមរាប មានចំនួនសរុប ២១៤.០៤៧នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខណៈខេត្តកំពតឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០.៧៥៤ នាក់ ដូច្នេះតាមរយៈនៃចំនួនភ្ញៀវទេសចរណ៍នេះ បានបង្ហាញឲ្យឃើញថា ខេត្តសៀមរាប នៅតែជាខេត្តគោលដៅទេសចរណ៍ធំជាងគេនៅកម្ពុជា ។

មន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា ថ្វីត្បិតតែខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ធំជាងគេនៅកម្ពុជា ដោយមានប្រាង្គប្រាសាទរាប់ពាន់កន្លែង ដែលបុព្វបុរសខ្មែរបានបន្សល់ទុក រហូតមកដល់បច្ចុប្បន្ន ក្នុងនោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្ដម ទៀ សីហា ជាអភិបាលខេត្ត តែងតែរិះរកគ្រប់វិធីសាស្ត្រក្នុងគោលដៅទាក់ទាញ ចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឲ្យចូលមកទស្សនាក្នុងខេត្តកាន់តែច្រើន និង ស្នាក់នៅរយៈពេលយូរ ដូចជាការរៀបចំ និង កែលម្អបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , សណ្ដាប់ធ្នាប់សាធារណៈ , អនាម័យ , បរិស្ថាន , សួនកម្សាន្ដ ។ល។

ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត តែងតែបន្តធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកែលម្អឡើងវិញនូវតំបន់រមណីយដ្ឋានធម្មជាតិដែលមានស្រាប់ក្នុងមូលដ្ឋាន និង រៀបចំនូវរមណីយដ្ឋានកែច្នៃតាមលទ្ធភាពដែលអាចធ្វើទៅបាន រួមទាំងមុខម្ហូបអាហារប្រចាំស្រុកនីមួយៗផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមប្រសាសន៍របស់ភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដផ្សេងៗទៀត ជាមួយអ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តសៀមរាប ពួកគាត់បានលើកឡើងដូចៗគ្នាថា ការរៀបចំកន្លែងកម្សាន្ដផ្សេងៗនៅខេត្ដសៀមរាប មានប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរទៅកម្សាន្ដយ៉ាងច្រើកុះករ ជាពិសេសការរៀបចំការទប់ស្កាត់ការពារនិងទប់ជំងឺកូវីដ១៩នៅកន្លែងកម្សាន្ដនោះបានល្អប្រសើរ មានការតុបតែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប , ការរៀបចំឲ្យមានការតាំងពិព័រណ៌ផលិតផល ការរៀបចំទូកកម្សាន្តនៅតាមដឹងស្ទឹងសៀមរាប , តាមដងផ្លូវនានាមានសណ្ដាប់ធ្នាប់ល្អ , បរិស្ថានស្អាតនិងមានអនាម័យល្អ សំខាន់ការៀបចំជាកញ្ចប់ទេសចរណ៍នេះ បានផ្ដល់សារៈសំខាន់យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការលក់ចំណីអាហារ និងទំនិញជាដើម ។

គួររំលឹកថា ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និង អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីកម្សាន្ដៗជាច្រើន ដូចជាការតាំងពិព័រណ៍បន្លែផ្លែឈើ និងកសិផលផ្សេងៗ នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២ , កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប , កម្មវិធីផ្សារទឹក , កម្មវិធីជិះទូកកម្សាន្ដ, កម្មវិធីកម្សាន្ដក្នុងតំបន់ផាប់ស្ទ្រីត , ការជិះកង់កម្សាន្ដ , កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយនិងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀត ៕

 

Tags: ខេត្តសៀមរាបគោលដៅទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលមិនទាន់មានច្បាប់អនុញ្ញាត រួសរាន់មកបំពេញភាពស្របច្បាប់នៅមន្ទីររ៉ែ និងថាមពលខេត្ត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលមិនទាន់មានច្បាប់អនុញ្ញាត រួសរាន់មកបំពេញភាពស្របច្បាប់នៅមន្ទីររ៉ែ និងថាមពលខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.