សិស្សក្រីក្រចំនួន៦០នាក់ រស់នៅក្នុងមណ្ឌលអង្គការកម្ពុជាអភិវឌ្ឍនៃក្តីសង្ឃឹម ទទួលបានសម្ភារសិក្សាពីសប្បុរសជន
នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សិស្សក្រីក្រចំនួន៦០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលអង្គការកម្ពុជាអភិវឌ្ឍនៃក្តីសង្ឃឹម ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលសម្ភារសិក្សាពីសប្បុរសជន ដឹកនាំដោយអ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូតសុឆន្ទៈដើម្បីស្ត្រីពីសហគមន៍អឺរ៉ុប ។ ក្នុងឱកាសនោះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មការពិគ្រោះយោបល់កិច្ចការស្ត្រី ...