មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ចូលរួមសួរដេញដោលពីបញ្ហាអគ្គិសនីក្នុងមូលដ្ឋានខ្លួន
ដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបទាំងអស់ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការតបណ្ដាញ ឬប្រើប្រាស់ចរន្តអគ្គិសនី អាចចូលរួមធ្វើការសាកសួរ ឬរាយការណ៍ពីបញ្ហាទាំងនោះបានដល់ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងវេទិកាសារធាណៈនាពេលខាងមុខ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩ព្រឹក ខាងមុខនេះ នៅសាលប្រជុំសាលាស្រុកក្រឡាញ់ នឹងមានរៀបចំ វេទិកាសាធារណ:មួយ ស្តីពីការដោះស្រាយបញ្ហាអគ្គិសនី និង ផែនការបន្តនៃការតបណ្តាញអគ្គិសនី ...