Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

ដោយ Pothe Thun
29/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការរំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន​នៅតែ​ជា​ក្តីព្រួយបារម្ភ ជាមួយនឹង​ការកើតឡើង​ថ្មី នូវ​អំពើ​ជួញដូរ​ទារក តាម​រូបភាព នៃ​ការ​ពពោះ​ជំនួស ខណៈពេល​ជារួម​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ថយចុះ !

របាយការណ៍​របស់​លោក​ស្រី យូ សុភា អភិបាលរង​ខេត្ត ប្រធាន​លេខាធិការដ្ឋាន គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​សារុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ៖ ថ្មីៗ​នេះ នៅក្នុង​ប្រទេស​កម្ពុជា កើតមាន​នូវ​អំពើ​ជួញដូរ​មនុស្ស​មួយ​បែប​ទៀត គឺ​ការជួល​ពពោះ​ជំនួស ដើម្បី​ជួញដូរ​ទារក​និង​នាំចេញ​ទៅ​ក្រៅប្រទេស ដែល​នេះ​គឺជា​សកម្មភាព​ខុសច្បាប់ ហើយ​បាន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​វប្បធម៌​-​ប្រពៃណី សីលធម៌​រស់នៅ និង ជា​ការបង្ក​ផលប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​ស្ត្រី​ជា​មាតា​និង​ទារក ផងដែរ ។​

​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទែ អនុប្រធាន​អចិន្ត្រៃយ៍ គណកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ៖ នេះ​គឺជា​បញ្ហា​ដែល​ត្រូវ​គិត ការជួញដូរ​ទារក​តាម​រូបភាព​នៃ​ការ​ពពោះ​ជំនួស វា​ខុស​នឹង​ច្បាប់​និង​ប្រពៃណី ។ អ្នក​បង្កើត​កូន​ហើយ​លក់ ឬ​ក៏​នាំ​ឆ្លងដែន​ទៅ​ក្រៅប្រទេស​ដើម្បី​ធ្វើ​អាជីវកម្ម តាម​ផ្លូវ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា គឺ​ត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ ពី​១៥​ឆ្នាំ ទៅ ២០​ឆ្នាំ ។ អ្នកជួញដូរ​អនីតិជន​ឆ្លងដែន និង អ្នក​ដែល​ឃុបឃិត​គឺ​មាន​ទោសទណ្ឌ​ដូចគ្នា ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​លោកជំទាវ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ការសោកស្តាយ ដែល​មក​ទល់​នឹង​បច្ចុប្បន្ននេះ ការរំលោភបំពាន​ផ្លូវភេទ​ទៅលើ​អនីតិជន​នៅតែ​ជា​បញ្ហា ។ ការ​ស្ទាបស្ទង់​ប៉ាន់​ប្រមាណ​លើ​ការរំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន ភាគច្រើន​ជា​ទូទៅ​មាន​ពី​អាយុ​១២ ទៅ ១៣​ឆ្នាំ និង​ក្នុង​អាយុ​ក្រោម​នេះ​ក៏មានដែរ ហើយ​ការកើតឡើង​នៃ​អំពើ​រំលោភ​ផ្លូវភេទ​លើ​អនីតិជន វា​គឺជា​សញ្ញា​មួយ​បង្ហាញ​អំពី​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម ។​

​លោកជំទាវ​បញ្ជាក់ថា ៖ ទោះជា​យ៉ាងណា​ដោយ ជារួម អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ថយចុះ និង​ស្ថិត​ក្រោម​នៃ​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​ជំនាញ ។ គ្រប់​ប្រភេទ​នៃ​បទល្មើស​ជួញដូរ​មនុស្ស ត្រូវ​បាន​បង្ក្រាប​ស្ទើរ​គ្រប់​ករណី ជាមួយនឹង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ និង បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ ។ ទោះបីថា នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​អនុវត្ត​ដោះស្រាយ ក៏​ប៉ុន្តែ​អ្វី​ដែល​ត្រូវបាន​ដឹង គឺ​មិន​ត្រូវបាន​ព្រងើយកន្តើយ​នោះទេ គឺ​ត្រូវ​បាន​បង្ក្រាប ជាមួយនឹង​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ផង​ដែរ ។ បើ​គិត​ជារួម មកទល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ជាង ៥​លាន​នាក់​ហើយ ដែល​ន​ទទួលយក​នូវ​ការអប់រំ ស្តី​អំពី​ការប្រយុទ្ធប្រឆាំ​ង​អំពើ​ជួញ​មនុស្ស តាមរយៈ​នៃ​កម្ម​ភាព​របស់​ភ្នាក់ងារ​ដែល​ជា​មន្ត្រី​ឬ​ក៏​ជា​ដៃគូ និង អ្នកចូលរួម​អនុវត្ត​ការងារ​នេះ ទាំង​ជាតិ​និង​អន្តរជាតិ ៕

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឺ​ម​ឡេង​

Tags: ការជួញដូរ​មនុស្ស​នៅ​កម្ពុជាកិច្ចប្រជុំ​បូក​សារុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាបគណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាបមន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    179 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.