Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​ថា​៖ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​សារសំខាន់ សម្រាប់​អនុវត្ត​នៅតាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​

ដោយ Pothe Thun
25/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
183
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​ខេត្ត​សៀមរាប ថ្ងៃទី​២៥​ខែ​មីនា​ឆ្នាំ​២០១៩​ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា​៖​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ហៅ​កាត់​ថា HRMIS ដែល​ជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់ និង​ជា​យន្តការ​ស្នូល​ក្នុង​ការគាំទ្រ​ដល់​ដំណើរការ​អភិបាលកិច្ច​ល្អ​របស់​អង្គភាព​នីមួយៗ ក្រោម​ឱវាទ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

ម្យ៉ាងវិញទៀត​ការរៀបចំ​ឲ្យមាន​វគ្គ​បណ្តុះបណ្តាល នាពេលនេះ បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអភិវឌ្ឍន៍ និង​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម ដែល​ដាក់​ចេញ​ឲ្យ​អនុវត្ត​ក្នុ​ចំណោម​​កម្មវិធី​អាទិភាព​ទី​៥ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ចូលរួម​គាំទ្រ​ផងដែរ​នូវ​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ឯកឧត្តម បន្តថា​៖​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ជួយ​ឱ្យ​អ្នក​ដែលមាន តួនាទី​គ្រប់គ្រង និង​ដឹកនាំ​អង្គភាព​/​មន្ទីរ យល់ច្បាស់​ពី​គោលបំណង មុខងារ​និង​ធាតុ​សំខាន់ៗ លក្ខណៈសម្បត្តិ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ កត្តា​ជោគជ័យ​នៃ​ការអនុវត្ត សារៈប្រយោជន៍ និង​របៀបរបប​នៃ​ការប្រើប្រាស់​ប្រព័ន្ធ HRMIS ដើម្បី​យកទៅ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព នៅតាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម នុត ច័ន្ទ​សុខា បញ្ជាក់ទៀតថា​៖​នៅក្នុង​ចតុកោណ​ទី​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​យុគ​-​សម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន បាន​កំណត់​យ៉ាង​ច្បាស់​ថា ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព និង​គុណធម៌ គឺជា​កត្តា​គន្លឹះ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ទាំង​ក្នុងពេល​ចំពោះមុខ ទាំង​សម្រាប់​អនាគត​។

ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ​សង្កត់ធ្ងន់ថា​៖​ពិតណាស់ ទោះ​ជា​អង្គភាព​រដ្ឋ ឬ​វិស័យ​ឯ​កជនក្តី ជា​មូលដ្ឋានគ្រឹះ​ដំបូង​ចាំបាច់​ត្រូវតែមាន ផែនការ​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ល្អ​។ ប៉ុន្តែ​ការ​មានតែ​ផែនការ​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ល្អ ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ តែ​ត្រូវ​មាន​ការដឹកនាំ និង​ចាត់ចែង​ល្អ ទើប​អង្គភាព ឬ​ក្រុមហ៊ុន​មួយ​ដំណើរការ និង​អភិវឌ្ឍន៍​ទៅ​មុខ​បាន​ដោយ​ជោគជ័យ​។ ការដឹកនាំ និង​គ្រប់គ្រង​ធនធានមនុស្ស​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ត្រូវ​មាន​ការចូលរួម​ចាត់ចែង និង​គ្រប់គ្រង​ការងារ​យ៉ាង​សកម្ម​ពី​ធនធានមនុស្ស​ក្រោមបង្គាប់​។

ដូច្នេះ ក្បាលម៉ាស៊ីន​ដឹកនាំ និង​បុគ្គលិក ឬ​មន្ត្រី​ថ្នាក់ក្រោម ជា​សរសៃឈាម​ប្រទាក់ក្រឡា​គ្នា និង​មាន​ចលនា​សកម្ម​បំផុត ហើយ​វា​ជា​ធាតុ​ពីរ​មិន​អាច​ខ្វះ​គ្នា​បានឡើយ​។​ក្បាលម៉ាស៊ីន​ដឹកនាំ ដែល​ជា​ទូទៅ​គេ​ហៅ​ថា​មេ នោះ ត្រូវ​មាន​ទេពកោសល្យ​ក្នុង​ការដឹកនាំ ការ​គ្រប់​​គ្រង និង​ការ​ប៉ិនប្រសប់​ក្នុង​ប្រើប្រាស់​មនុស្ស​ឱ្យ​អស់​សក្តានុពល ដោយ​មិន​លំអៀង​។​

ក្នុង​សេចក្តីរាយការណ៍​របស់​លោក ទី ចាន់ណា ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ថា​៖​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​០៤​វគ្គ គឺ​ធ្វើ​នៅ​ខេត្ត​សៀមរាប ចំនួន​២​វគ្គ ខេត្ត​កំពង់ចាម ០១​វគ្គ និង​នៅ​ខេត្ត​កំពត ០១​វគ្គ​។

សម្រាប់​ខេត្ត​សៀមរាប​មាន​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៩ ជា​វគ្គ​ទី​១ ដោយ​មាន​សិក្ខាកាម​ចូលរួម​ជា​ថ្នាក់​ដឹកនាំ​អង្គភាព ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ រដ្ឋបាល បុគ្គលិក សរុប​ចំនួន​៤៦​នាក់ មក​ពី​អង្គភាព​ថ្នាក់កណ្តាល ចំនួន​០៥​អង្គភាព និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចំនួន​០៧​មន្ទីរ គឺ ខេត្ត​កំពង់ចាម ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​បៃលិន​។​

សូម​ជំរាប​ថា​៖​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ធ្វើឡើង​នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ​ខេត្ត​សៀមរាប​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​ការគ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ឋ​ព័ត៌មាន​វិទ្យាឱ្យ​ថ្នាក់​ដឹកនាំ​អង្គភាព មន្ទីរ និង​ការិយាល័យ​រដ្ឋបាល​បុគ្គលិក បាន​យល់ដឹង​បន្ថែម ពាក់ព័ន្ឋ​ទៅ​នឹង​វិធាន​និង​និតិវិធី​ការអនុវត្ត​ន៍ ប្រើប្រាស់​ប្រព័ន្ឋ​គ្រប់គ្រង​មន្ត្រី​រាជ តាម​ប្រព័ន្ឋ​ព័ត៌មានវិទ្យា​និង​យកទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ឋភាព​នៅ​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សំដៅ​ជំរុញ​ការចូលរួម​អនុវត្ត​កំណែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​

Tags: HRMISការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទខេត្តសៀមរាប​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​ខេត្ត​សៀមរាបមន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​បើក​សិក្ខាសាលា​ស្តីពីការពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៨លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ពិធី​បើក​សិក្ខាសាលា​ស្តីពីការពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៨លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​

អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.