Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​បើក​សិក្ខាសាលា​ស្តីពីការពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៨លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយ Pothe Thun
25/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ពិធី​បើក​សិក្ខាសាលា​ស្តីពី ការពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៨ លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្រសួង​បរិស្ថាន​បាន​អនុវត្ត​កន្លងមក នឹង​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ មាន​រយ​:​ពេល​២​ថ្ងៃនេះ នឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កិច្ចគាំ​ពារបរិស្ថាន បេតិកភណ្ឌ​វ​ប្បធ​ម៍ និង​បេតិកភណ្ឌ​ធម្មជាតិ ការគ្រប់គ្រង​ធនធានធម្មជាតិ នឹង​ការស្តារ​ឡើង​វិញ​នូវ​ធន់​ធាន​ធម្មជាតិ​ជីវ​:​ចម្រុះ សម្បត្តិ​វ​ប្បធ​ម៍ នឹង​ការរស់នៅ​ដោយ​ចីរភាព ដែល​ជា​ការចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​សត្វ​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​។

ពិធី​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​មាន​វត្តមាន​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ន៏​ដោយ​ចីរភាព ឯកឧត្តម លោកជំទាវ នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ឯកឧត្តម តំណាង (USAID) តំណាង​ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នៅក្នុង​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​ខេត្ត​សៀមរាប​នេះ​។​

លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ខេត្តសៀមរាប គឺជា​ប៉ូល​នៃ​សេដ្ឋកិច្ច​មួយ ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ប៉ូល​សេដ្ឋកិច្ច​ទាំងបី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ខេត្តសៀមរាប ដោយ​បាន​មក​ពី​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​។ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់​ពន្ធ រួម​ទាំង​ក្របខណ្ឌ​ជាតិ ក្រប​ខណ្ឌ​តំបន់ និង​ក្របខណ្ឌ​អន្តរជាតិ សំដៅលើ (​សន្ធិសញ្ញា អនុសញ្ញា នឹង​ពិធីសារ​ផ្សេងៗ​) លោក​បាន​បន្តទៀតថា អ្វី​ដែល​មាន​ស្រាប់ នឹង​បាន​តាក់តែងឡើង​នៅ​ចំណុច​ដែល​ខ្វះខាត​មួយចំនួន​នោះ ដើម្បី​ធានាឲ្យបាន​នូវ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ កាន់តែ​រឹងមាំ ច្បាស់លាស់ នឹង​មាន​វិសាលភាព​គ្របដណ្តប់​ទៅលើ​កិច្ច​គាំពារ​បរិស្ថាន បេតិកភណ្ឌ​វ​ប្បធ​ម៍ និង​បេតិកភណ្ឌ​ធម្មជាតិ ការគ្រប់គ្រង​អភិរក្ស​ធន់​ធាន​ធម្មជាតិ ធ្វើយ៉ាងណា ឈាន​ទៅ​សម្តេច​ឲ្យបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី បង្កើន​គម្រប​បៃតង នឹង​ការរស់នៅ​ប្រកបដោយ​ចីរភាព ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ឯកភាព​ជា​គោល​ការណ៏​ឲ្យក្រសួងបរិស្ថានរៀបចំចាត់ចែងនូវសេចក្តីព្រាងក្រមបរិស្ថាននិងធន់ធានធម្មជាតិនេះដោយមានកិច្ចសហការបចេ្ចកទេស និង​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​សហប្រជាជាតិ (UNDP) ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងទៀត និង​ក្រុម​មេធាវី​វិស្ណុ និង​មន្ត្រី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​បរិស្ថាន​ថែមទៀត​។ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​បានឡើក​ឡើងថា ក្រុម​ការងារ​បាន​បង្កើត​ឡើង​ចំនួន ៤​ក្រុម រួមមាន​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ ក្រុម​ការងារ​បច្ចេកទេស​ទទួលបន្ទុក​រៀបចំ​សទ្ទានុក្រម​នៃ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ និង​ក្រុម​ការងារ​លេខាធិការដ្ឋាន ចំពោះ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ​នោះ​។

ឆ្លង​តាមរយ​:​នៃ​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ក្រុម​ការងារ​ជំនាញ​នី​មួយៗ​ចំនួន​៣១​លើក និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ដោះ​ដូរ​បទពិសោធ​ន៏​រវាង​ក្រុម​ការងារ​បច្ចេកទេស​ទាំង​អស់ និង​អ្នកជំនាញការ​ជាតិ អន្តរជាតិ ចំនួន​១៩​លើក ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​អ្នកជំនាញការ​ជាតិ អន្តរជាតិ ជា​ច្រើនលើក​ច្រើនសារ​ថែមទៀត​ផង​ដែរ​។ ក្រុមការងារ​ដែល​មាន​សមាសភាព​ចម្រុះ ដូច​បាន​រៀបរាប់​ដោយ​សង្ខេប​ខាងលើ បាន​ប្រម៉ែប្រមូល​មតិយោបល់ និង​ធាតុ​ផ្សំ​ចូលគ្នា រហូតដល់​បាន​ចងក្រង​ជា​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធន់​ធាន​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់ ទៅ​ជា​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​បែប​នេះ​ឯង​៕
​អត្ថបទ និង​រូបភាព​÷ ដោយ ស៊ាន សុផាត​

Tags: ក្រសួង​បរិស្ថាន​ខេត្តសៀមរាប​សិក្ខាសាលា​ស្តីពីការពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៨ លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​សេចក្តីព្រាង​ក្រម​បរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​

អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.