មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា៖ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យាមានសារសំខាន់ សម្រាប់អនុវត្តនៅតាមអង្គភាពក្រោមឱវាទក្រសួង
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា នៅខេត្តសៀមរាប ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា ហៅកាត់ថា HRMIS ដែលជាប្រធានបទដ៏មានសារៈសំខាន់ និងជាយន្តការស្នូលក្នុងការគាំទ្រដល់ដំណើរការអភិបាលកិច្ចល្អរបស់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ម្យ៉ាងវិញទៀតការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល នាពេលនេះ ...