មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៤ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រជាពលរដ្ឋ សុខុមាលភាពសង្គម និងវិស័យផ្សេងៗ។ ...