Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

ដោយ Pothe Thun
28/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៤ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រជាពលរដ្ឋ សុខុមាលភាពសង្គម និងវិស័យផ្សេងៗ។ ជាមួយនោះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានខកខានក្នុងការបំពេញបេសកកម្មចុះធ្វើការងារសវនកម្មតាមបណ្តារដ្ឋបាលរាជធានីខេត្តទូទាំងប្រទេសផងដែរ។

ឯកឧត្តម ឡាំ ជា មានប្រសាសន៍ទៀតថា សម្រាប់ឆ្នាំនេះ គឺខុសប្លែកពីឆ្នាំអនុវត្តកិច្ចសវនកម្មនាពេលកន្លងមក ដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ សរុបចំនួន ៦ភូមិភាគ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ជាពិសេសសម្រាប់ខេត្តសៀមរាបនាឱកាសនេះផ្ទាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ ចំនួន៣ ជូនរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ដូចខាងក្រោម៖
ទី១.គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ចកិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ។
ទី២.គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើសវនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍ របស់គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ទី៣.រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះធ្វើសវនកម្មដល់រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យអង្គភាពរងសវនកម្ម រៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត្រ និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យ របស់គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

សូមជម្រាបថា ឯកឧត្តមថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៤ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៤ (ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងព្រះវិហារ) ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារសម្របសម្រួលកិច្ចការសវនកម្ម ភូមិភាគ៤ ឯកឧត្តមអភិបាលរងខេត្តទាំង៤ តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសាមីទាំង៤ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្តក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកលោកស្រីប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធនៅពន្ធនាគារខេត្តផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានជម្រាបជូនពីស្ថានភាពទូទៅក្នុងខេត្តសៀមរាប បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ មានសភាពល្អប្រសើរ ជាមួយនឹងការទទួលបាននូវសមិទ្ធិផលថ្មីៗ នៃការអភិវឌ្ឍន៍ទោះស្ថិតក្នុងបរិបថនៃជំងឺកូវីដ ជាពិសេសនោះគឺសមទ្ធិផលផ្លូវ៣៨ខ្សែ ដែលទើបតែត្រូវបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាស្ថាបនិកប្រតិបករសន្តិភាព បានធ្វើឲ្យក្រុងសៀមរាប កាន់តែមានសោភណ្ឌភាពស្រស់ត្រកាលទាំងពេលយប់ និងពេលថ្ងៃ ជាហេតុធ្វើឲ្យចរាចរណ៍នៅក្នុងក្រុងគ្មានភាពកកស្ទះដូចមុនៗឡើយ។ ហើយដើម្បីឲ្យសមស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវសមិទ្ធផលធំៗ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទកូវិដ។ ដូច្នេះ យើងរួមគ្នារក្សានៅសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គមរឹងមាំ គឺជាកត្តាធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលធំៗថ្មីៗបន្តទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងកែលម្អរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងមួយកម្រឹតទៀត វាគឹជាកត្តាសន្តិភាព ស្ថិរភាពនយោបាយ ក៏ជាកូនសោរគន្លឹះ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួងមហាផ្ទៃមន្ត្រីថ្នាក់ក្រោមជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.