Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ដោយ Pothe Thun
29/04/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 
71
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី២៨ ខែមេសានេះថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានឧបទ្ទវហេតុគ្រោះធម្មជាតិ កើតឡើង ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់ និងមានផ្គររន្ទះ បណ្តាលឱ្យប៉ះពាល់ស្រុកពីរ គឺ ស្រុកស្វាយលើ និងស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យស្លាប់ មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់, របួសស្រាល ៣នាក់ និងរលំផ្ទះ ១ខ្នងនៅស្រុកពួក។ របាយការណ៍ ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ហេតុការណ៍កើតឡើង មាននៅដូចខាងក្រោម÷

១- ស្រុកស្វាយលើ មានភ្លៀងផ្គររន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់។ ក្នុងនោះមានករណីរន្ទះបាញ់ កើតឡើងនៅចំណុចវត្តចាស់ ភូមិតាពេញ ឃ្នងភ្នំ បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ ស្រ្តី និងរងរបួសស្រាល ៣នាក់ ស្រ្តី។ តាមការបញ្ជាក់ពីលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើថា ស្រ្តីរងគ្រោះទាំង ៤នាក់នោះមិនមែនជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានស្រុកនេះទេ គឺពួកគាត់មកពីក្រុងសៀមរាប និងស្រុកផ្សេង ក្នុងបំណងមកវត្តចាស់ ប៉ុន្តែលោកអភិបាលស្រុក មិនដឹង និងមិនបានបញ្ជាក់អត្តសញ្ញាណអ្នកទាំងនោះឱ្យបានច្បាស់លាស់នោះឡើយ។ ចំណែកទី២- ស្រុកពួក លោក ស៊ិន ចាន់ថុល អភិបាលស្រុកនេះ បានឱ្យដឹងដែរថា ក្នុងពេលមានភ្លៀងផ្គររន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់នោះ ធ្វើឱ្យ÷
– រលំផ្ទះ១ខ្នង រាបដល់ដី ផ្ទះទំហំ ៥m ×៦m សង់ពីឈើ មានជើងតម្កល់ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងស្លឹក នៅភូមិដូនកែវ ឃុំដូនកែវ។
– មានករណីរន្ទះបាញ់ បណ្ដាលឱ្យរបួសធ្ងន់ ១នាក់ ជាបុរស( របាយការណ៍គ្រោះមហន្តរាយ)។ ករណីនៅស្រុកពួក នេះដែរ បើតាមលោក សុិន ចាន់ថុល អភិបាលស្រុក បញ្ជាក់ថា ជាបុរសម្នាក់របួសធ្ងន់ ដែលថារន្ទះបាញ់នោះ តាមការពិត គឺបណ្តាលមកពីខ្សែភ្លើងឆក់ទេ មិនមែនរន្ទះបាញ់ឡើយ គាត់ឈ្មោះ ដាំ អឿង អាយុ ៦២ឆ្នាំ មុខរបរកសិករ នៅភូមិច្រនៀង ឃុំព្រៃជូក៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ប្រភព: របាយការណ៍ លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន!!!

Tags: គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.