Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

ដោយ Pothe Thun
01/05/2022
នៅក្នុង វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង
106
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់តំបន់ខ្លះក្នុងខេត្តសៀមរាប ប្រពៃណី តាមបែបជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី រាំលេង កំសាន្តល្បែងប្រជាប្រិយ៍ក្រោយចូលឆ្នាំខ្មែររួច នៅមានជាបន្តបន្ទាប់នៅឡើយ ដែលគេហៅថា ពិធីឆ្លងឆ្នាំ ផ្សឹកភ្នំខ្សាច់ ក្នុងនោះវត្តវ៉ាអារាមនៃតំបន់ខ្លះបានធ្វើពិធីឆ្លងឆ្នាំនៅថ្ងៃទី៣នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ វត្តខ្លះធ្វើក្រោយៗជាហូរហែរទៅតាមការមូលមតិគ្នារបស់អ្នកស្រុកភូមិនិងគណៈកម្មការ ចៅអធិការវត្ត ដើម្បីកំណត់យកថ្ងៃធ្វើពិធីឆ្លងឆ្នាំ វត្តអារាមនិងមូលដ្ឋានខ្លះនាំគ្នាធ្វើរហូតដល់រនោចខែពិសាខក៍មានដែរ។

ពាក់ព័ន្ធទៅនឹងប្រពៃណីនេះ វត្តប្រាសាទលលៃ ស្រុកប្រាសាទបាគងខេត្តសៀមរាប កាលពចុងសប្តាហ៍នេះ ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ឋបរិស័ទក្នុងភូមិក្បែរវត្តបានឯកភាពរៀបចំពិធីឆ្លងឆ្នាំ ផ្សឹកភ្នំខ្សាច់ គោចរចំរើនព្រះបរិត្តតាមដងផ្លូវទៅកាន់លំនៅឋានក្នុងភូមិមួយចំនួន ដើម្បីបញ្ចៀសនូវឧបទ្រុឌសៅហ្មងផងទាំងពួងពីឆ្នាំចាស់ ទទួលនូវសួស្តីសិរីបវររុងរឿងក្នុងឆ្នាំថ្មី ព្រមទាំងមានកម្មវិធីកំសាន្តនូវល្បែងប្រជាប្រិយ និងរាំលេងតាមប្រពៃណីផងដែរ។

ព្រះសមថមុនី មុត្ត វិបុល ចៅអធិការវត្តប្រាសាទលលៃ មានសង្ឃដីកាថា៖ពិធីនេះត្រូវបានអាក់ខានពីរឆ្នាំដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែដោយបានការអនុញ្ញាតិដំណើរការជាប្រក្រតីឡើងវិញនូវគ្រប់វិស័យពីរាជរដ្ឋាភិបាល ទើប ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត អាជ្ញាធរមូលដ្ឋានបានមូលមាត់គ្នារៀបចំកម្មវិធីតាមបែបប្រពៃណីទំនៀមទម្លាប់នេះឡើងវិញ ដោយបានការហការគាំទ្រពីអធិការនៃអធិការដ្ឋាននគរបាលស្រុក ប្រជាការពារភូមិ ដើម្បីសុខសុវត្ថិភាពនៃដំណើរការពិធី។ព្រះអង្គបន្តថា៖នៅតំបន់វត្តប្រាសាទលលៃ ជាពិសេសស្រុកប្រាសាទបាគងនេះ កម្មវិធីឆ្លងឆ្នាំផ្សឹកភ្នំខ្សាច់និងការសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរ តែងតែប្រព្រឹត្តិជាទៀងទាត់ក្រោយចូលឆ្នាំជារៀងរាល់ឆ្នាំព្រោះជាទំនៀមទម្លាប់ ប្រពៃណីនៅតំបន់នេះ ដែលមានតាំងពីយូរយាណាស់មកហើយ អត់មានតែក្នុងសម័យ ប៉ុលពត ប៉ុណ្ណោះ។ ទម្លាប់បែបនេះ វាកើតឡើងតាំងពីសម័យណា ព្រះអង្គមិនដឹងទេ តែដឹងត្រឹមតែថា តាំងពីដឹងក្តីកាលណា បានឃើញនូវ ទម្លាប់ប្រពៃណីបែបនេះរួចទៅហើយ មិនមែនទើបនឹងកើតមាន ក្នុងសម័យកាល ក្រោយៗនេះទេ ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តនិងជាព្រះចៅអធិការស្រុកជីក្រែង មានសង្ឃដិកាថា៖ជាទូទៅតាមតំបន់ ភូមិស្រុកមួយចំនួននៃខេត្តនេះ ក្រោយពីបុណ្យចូលឆ្នាំបញ្ចប់ទៅហើយក្តីតែពួកគាត់នៅរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់បន្តការសប្បាយរីករាយ វត្តឬមូលដ្ឋានខ្លះធ្វើក្រោយចូលឆ្នាំភ្លាម ខ្លះក្រោយមួយសប្តាហ៍ ខ្លះ កន្លះខែ វត្តខ្លះរហូតដល់រនោចខែពិសាខក៍មាន គឺអាស្រ័យលើការឯកភាពគ្នាពីពុទ្ឋបរិស័ទ គណៈកម្មការវត្តនិងអាជ្ញាធរមូលដ្ឋាន ពីព្រោះខេត្តនេះសម្បូរទៅដោយប្រពៃណីទំនៀមទម្លាប់សម្បូរបែប ពួកគាត់បង្កការសប្បាយ និងផ្តល់ឱកាសបងប្អូនញាតិសន្តានដែលនៅឆ្ងាយ មកមិនទាន់ពិធីបុណ្យចូលឆ្នាំ ដើម្បីបានមកសប្បាយជាមួយគ្រួសារបងប្អូនអ្នកភូមិផងរបងជាមួយ និងមួយវិញទៀតជាពិធីអមផ្សារភ្ជាប់រវាងប្រពៃណីទំនៀមទំលាប់ជាមួយនឹងពិធីស្រង់ព្រះ ផ្ងូតទឹកឱ្យយាយាតា ឪពុកម្តាយ គឺដើម្បីបង្ហាញពីការគោរព ស្រឡាញ់ព្រះពុទ្ឋសាសនារបស់ខេមរជនខ្មែរ។ព្រះអង្គបន្តថា៖ពិធីស្រង់ព្រះ ផ្សឹកភ្នំខ្សាច់ ឆ្លងឆ្នាំ អមដោយល្បែងប្រជាប្រិយខ្មែរ គឺបញ្ជាក់ពីការរួមសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា បង្ហាញជំហរស្រឡាញ់សិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដែលដូនតាខ្មែរយើងបានបន្សល់ទុកមកឱ្យ គប្បីនាំគ្នាថែរក្សាការពារនូវអ្វីដែលជាអត្តសញ្ញាណជាតិសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយរៀនសូត្រនិងយកគំរូតាម៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.