Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

ដោយ Pothe Thun
02/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ស្ដីពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិនុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម ដែលសិក្ខាសាលានេះបានធ្វើឡើងនៅក្នុងខេត្ដសៀមរាប ក្នុងគោលបំណង ដើម្បីឱ្យភាគីពាក់ព័ន្ធនានា ជាពិសេសអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិបានពិនិត្យ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ឧត្តមនាយត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់នេះ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ដែលជាផែនការបែបទស្សន:វិស័យ សម្រាប់ផ្តល់ជាមគ្គុទេសក៍រយ:ពេលវែង លើការងារអត្តសញ្ញាណកម្ម ក្នុងគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដម បន្ដថា គណ:កម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិររៀបចំក្របខ័ណ្ឌច្បាប់គឺជាកិច្ចការជាមូលដ្ឋានមួយក្នុងចំណោមកិច្ចការជាមូលដ្ឋានធំៗ ដើម្បីធ្វើជាគ្រឹះ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្ម។គណ:កម្មាធិការនេះ បានបង្កើតក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមានលោកជំទាវចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ជាប្រធាន និងសមាសភាពមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អន្តរជាតិ នៃអង្គការផងដែរ។

នៅចុងឆ្នាំ២០១៩ សេចក្តីព្រាងបឋម នៃច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំហើយបានបន្តប្រជុំពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់រហូតសម្រេចបានសេចក្ដីព្រាងចុងក្រោយសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ។ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងកំណត់អំពីវិធាននានា ដើម្បីធានាការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅក្លាយជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណតាមរយ:ការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល ជូនបុគ្គលគ្រប់រូប ដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើត ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដែលភ្ជាប់ជាប្រព័ន្ធដោយការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះបញ្ជីលិខិតឆ្លងដែន ការចុះបញ្ជីសញ្ជាតិ និងចុះបញ្ជីផ្សេងៗទៀតពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ។ ឯកឧត្ដម បានបន្ដថា តាមរយ:សិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានស្ដាប់បទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ព្រមទាំងបានពិនិត្យ និងផ្តល់យោបល់នានាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធ នៃការចុះបញ្ជីអត្រានុកូលដ្ឋានការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព: លោកបូ សាវី និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ​ក្រសួងមហាផ្ទៃសេចក្ដីព្រៀងច្បាប់អត្ដសញ្ញាណកម្អត្រានុកូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.