មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប
ស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច ...