Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ជួប​សំណេះសំណាល​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក កោះសូទិន ខេត្ត​កំពង់ចាម និង​ពិនិត្យមើល​ការជួសជុល​អាគារ​សិក្សា វិទ្យាល័យ​ជី​ហែ​

ដោយ Pothe Thun
24/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​អញ្ជើញ​ចុះ​បំពេញ បេសកកម្ម​ការងារ​នៅ​ខេត្ត​កំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ ដែល​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ឃុំ ទូទាំង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម សម្រេច​អនុវត្ត​ន៏​បាន នានា​ពេល​កន្លង មកនេះ ។

​នៅក្នុង​ពិធី​នេះ​ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០១៩ នា​ស្រុក​កោះសូទិន ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ គ​ណះ​អភិបាលខេត្ត កំពង់ចាម ហើយក៏​មាន​ការបង្ហាញ​នូវ សមាសភាព​ថ្មី​នៃ គ​ណះ​អភិបាលស្រុក កោះសូទិន គឺ​លោក យី វណ្ណះ ហើយ​អតីត អភិបាលស្រុក ចាស់ គឺ​លោក ផេន សុផល ត្រូវ​ទៅ​ធ្វើ​ជា​អភិបាលស្រុក​បាធាយ ខេត្ត​កំពង់ចាម វិញ​។

​បន្ទាប់ពី​អាជ្ញាធរ​ដែនដី​ស្រុក កោះសូទិន ធ្វើរ​បាយ​ការណ៏​ជម្រាប​ជូន​ពី លទ្ធផល​ការងារ ក៏ដូចជា​សភាព​ការណ៏​រួម​នៅ​ទូទាំង​ស្រុក លើ​កិច្ចការ​ថែរក្សា សន្តិសុខ សណ្តាប់​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ​រួចមក ឯកឧត្តម​អភិ បាល​ខេត្ត កំពង់ចាម គួច ចំរើន មាន​ប្រសា​ស​ន៏ ជម្រុញ​លើកទឹកចិត្ត ដល់​មន្ត្រី គ្រប់​លំដាប់ថ្នាក់ កងកំលាំង​សមត្ថកិច្ច គ្រប់​ផ្នែក​គ្រប់​ជំនាញ ត្រូវ​បន្ត​ខិតខំ​ប្រឹង ប្រែង​រួមសហការ​សាមគ្គី​គ្នា ក្នុងការ​ធ្វើ​យ៉ាងណា បំរើសេវា​សា​ធារ​ណះ​ជូន ប្រជា ពលរដ្ឋ ឲ្យបាន​កាន់តែ​ល្អប្រសើរ ដោះស្រាយ​បញ្ហា​កង្វល់​នានា ក៏​ដូច​ជា​ការ ថែរក្សា សន្តិសុខ សណ្តា​ប់ ក្នុង​តំបន់​មូលដ្ឋាន ឲ្យមាន​សុខ​សុវត្ថិភាព ដើម្បី ធ្វើកា​ររ​សើ​នៅ ប្រកប​របរ​រកស៊ី​បាន ដោយ​រលូន និង​មាន​ជីវភាព​ធូរធារ​ទាំងអស់ គ្នា ។ ជាមួយនេះ ឯកឧត្តម​អភិបាលខេត្ត ស្នើ​ដល់​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ការចូលរួម ក្នុង​ចលនា​ប្រឡង​ប្រណាំង សាវា​សុខភាព​សា​ធា​រណះ បាន​កាន់ តែ ល្អប្រសើរ តាមរយះ​ការ​ជម្រុញ​ដល់​ប្រជាពលរដ្ឋ តាម​បណ្តា​ភូមិ ត្រូវមាន បន្ទប់ ទឹក ពិសេស​បង្គន់​អនាម័យ មាន​នៅ​គ្រប់​ខ្នង​ផ្ទះ ទាំងអស់ ជៀសវាង​ការ​បន្ទោះ បង់ ពាស់វាល ពាស់កាល នាំ​ឲ្យ​កើតជំ​ម្ងឺ អាសន្នរោគ​ផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​ស​ន៏ កោតសរសើរ​ចំពោះ​លទ្ធផល ការងារ​ទាំងឡាយ ដែល​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ រួម​គ្នា​សម្រេច​អនុវត្ត​ន៏ បាន​ជា​បន្តបន្ទាប់​កន្ល​ង​មកនេះ សំដៅ​ធ្វើ​យ៉ាងណាឲ្យ ការរស់នៅ​របស់​បង ប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​មូលដ្ឋាន​នានា ក្នុង​ស្រុក​កោះសូទិន​ទាំងមូល ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​ស​វត្ថិ​ភាព ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី សភាពការណ៍​វិវត្តន៍​រួម នៅ​ទូទាំង​ប្រទេស ប្រកប​ទៅ​ដោយ​ការអភិវឌ្ឍ និង​ស្ថេរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ ហើយ​ជាមួយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន បានគិត​គួរ​ខ្ពស់​ចំពោះ ស្ថានភាព និង​ជីវភាព​រស់នៅ​របស់ មន្ត្រី រាជការ និង​កងកម្លាំងប្រដាប់អាវុធ គ្រប់​លំដាប់ថ្នាក់ តាមរយៈ​បង្កើតឲ្យមាន នូវ​គោលនយោបាយ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស​. ហើយ​គោល នយោបាយ​នេះ មាន​សារៈសំខាន់​ណាស់ ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ ជួយ ប្រជាជន ជា​កម្មករ កម្មការិនី តាម​បណ្តា​រោងចក្រ សហគ្រាស មន្ត្រីរាជការ និង កងកម្លាំង ក្នុង​ការថែទាំ ពិនិត្យ​សុខភាព ព្យាបាល​ជំងឺ ជូន ដោយ​ឥត​គិត ជាពិសេស​នៅពេល​ពួក​គាត់​ចូល​និវត្តន៍ ពី​ការងារ​ទៅ ហើយ​ធ្លាក់ខ្លួន​ឈឺ ក្នុងករណី​ខ្វះខាត​ថវិកា​ព្យាបាល​ជំងឺ រាជរដ្ឋាភិបាល នឹង​រ៉ាប់រង​ការចំណាយ​ថ្លៃ​ព្យាបាល នៅ​ពេល​ពួកគាត់​មាន​បណ្ណ​សមាជិក ប​.​ស​.​ស​. ។ ទន្ទឹម ជាមួយគ្នានេះដែរ សម្រាប់​អ្នកក្រីក្រ អ្នកសុំទាន​តាមផ្លូវ ក៏​នឹង​ទទួលបាន​បណ្ណ សមធម៌ ផងដែរ នៅ​ពេល​ចូល​ទៅ ព្យាបាល​ជំងឺ គឺ​ឥតគិតថ្លៃ​ដូចគ្នា ហើយ​អ្នក​ទៅ កំដរ ក៏ រដ្ឋ ផ្តល់​ថវិកា ជូន​ផង​ដែរ​។ ដូច្នេះ​គោលនយោបាយ​ដ៏​មាន​សា​រះ​សំខាន់ ត្រូវ​រួមគ្នា ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ព្រោះ​កិច្ចកា​រងារ​នេះ ប្រមុខ​រាជ​រដ្ឋា ភិ​បាល ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ រយះពេល ៤០ ឆ្នាំ​មកហើយ ដោយ មាន​លុយ​តម្កល់​ទុក​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី ទាំងអស់​នៅ​ទូទាំង​ប្រទេស ដែល​ជា​សមាជិក បេឡា​ជាតិ​របប​សន្តិ សុខ​សង្គម ប​.​ស​.​ស​.​។

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ ថ្នាក់ដឹកនាំ​រួមជាមួយ​ថ្នាក់ដឹកនាំ​អង្គការ Sipar និង មូល និធិ​គី​ណាល់ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ដំណើរការ​ជួសជុល​ឡើងវិញ នូវ អាគារ​សិក្សា និង​អាគារ បណ្ណាល័យ នៃ​វិទ្យាល័យ​ជី​ហែ ស្ថិតក្នុង ភូមិ​ផ្សារ​ថ្មី ឃុំ​ពាម ប្រធ្នោះ ស្រុក កោះសូទិន ខេត្ត​កំពង់ចាម ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ការចុះហត្ថលេខា លើ​កិច្ចសន្យា ជួសជុល អាគារ​សិក្សា ១ ខ្នង​មាន ៤ បន្ទប់ ដើម្បី​បង្កើត​ជា សាលប្រជុំ និង​បណ្ណាល័យ ពហុ​ព័ត៌មាន ហើយ​ការជួសជុល​អាគារ​នេះ​ឡើង ធ្វើ​ដោយ​អង្គការ​ស៊ី​ប៉ា
​តាមរយះ​ការគាំទ្រ​ថវិកា​ពី មូលនិធិ គី​ណាល់ និង​អតីត​សិស្ស វិទ្យាល័យ​ជី​ហែ ដែល​មាន​លោក ហៃ លី អ៊ាង ជា​ប្រធាន ព្រមទាំង ដៃគូរ​ផ្សេងៗ​ទៀត​។ ចំពោះ ដំណើរការ​ជួសជុល​អាគារ សម្រាប់​ធ្វើ​ជា​បណ្ណាល័យ ពហុ​ព័ត៌មាន និង​សាល ប្រជុំ នេះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២០ ខែ​មេសា និង​គ្រោង​បញ្ចប់​នា​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៦ ម៉ឺន ៩ ពាន់ ៣៥៤ ដុល្លា ហើយ​ថវិកា​នេះ​មិន​បាន​បូក​បញ្ចូល​ថ្លៃ​សម្របសម្រួល ត្រួតពិនិត្យ និង​រដ្ឋ បាល​ឡើយ​។ បណ្ណាល័យ ពហុ​ព័ត៌មាន នឹង​ត្រូវ​បំពាក់​ដោយ សៀវភៅ និង ឯកសារ ស្រាវជ្រាវ​ជាច្រើន ប្រភេទ បំពាក់​កុំព្យូទ័រ សម្រាប់​គ្រប់គ្រង​បណ្ណាល័យ និង​សម្រាប់​ស្រាវជ្រាវ បង្កើត​ជ្រុង​តម្រង់​ទិស​វិជ្ជា​ជី​វះ ដោយ​មាន​ភ្ជាប់​នៅ ប្រពន្ធ័ ព័ត​មាន​វិទ្យា និង​អ៊ី​ន​ធើ​ណែ​ត បំពាក់ តុ ទូ កៅអី ជាដើម​។ បន្ទាប់​ពី​ការជួសជុល​អាគារ​បណ្ណាល័យ និង​សាលប្រជុំ​នេះ រួចរាល់ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​ទិញ ម៉ាស៊ីនត្រជាក់ ចំនួន ៤ គ្រឿង បំពាក់ ក្នុង​បន្ទប់ ទាំងនេះ​ផង​ដែរ ។​

​បើ​តាម​ការបញ្ជាក់​របស់លោក ស៊ុយ ចន្ទ័​រិទ្ធិ នាយក​វិទ្យាល័យ​ជី​ហែ បាន ឲ្យដឹង​ដែរថា ក្រៅ​ពី​ការជួយ ជួសជុល​អាគារ ២ ខ្នង ៤ បន្ទប់​នេះ ដោយ អង្គការ ស៊ី​ប៉ា តាមរយះ​ការគាំទ្រ​ថវិកា​ពី មូលនិធិ គី​ណាល់ និង​អតីត​សិស្ស វិទ្យា ល័យ​ជី ព្រមទាំង ដៃគូរ​ផ្សេងៗ​ទៀត​នោះ សម្តេច​សេនា​វិបុល​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បាន​ជួយ ជួសជុល អាគារ​សិក្សា​ចំនួន ៤ ខ្នង ស្មើ​និង ១៨ បន្ទប់ ក្នុង​វិទ្យាល័យ​ជី​ហែ នេះដែរ ដែល​មាន​សភាព​ចាស់ ទ្រុឌទ្រោម
​ឲ្យបាន ស្អាត ល្អ​ឡើង​វិញ ។ សម្រាប់​អាគារ​សិក្សា ៤ ខ្នង​នេះ គឺ​ត្រូវបាន ជួសជុល ហើយ​រួចរាល់​បាន ១​ខ្នង នឹង​កំពុង​បន្ត​ធ្វើ​ការជួសជុល ទៀត​ឲ្យ​ឆាប់ បាន​ហើយ​រួចរាល់ ដើម្បីឲ្យ សិស្សានុសិស្ស មាន​អាគារ​សិក្សា ស្អាត មាន​ផាសុខភាព និង​អនាម័យ​ល្អ​។ បើ​តាម​ការបញ្ជាក់​របស់​លោកនាយក​សាលា បានឲ្យដឹងថា ការជួសជុល អាគារ​សិក្សា ទាំង ៤ ខ្នង ស្មើ​និង ១៨ បន្ទប់​នេះ គ្រោង​ចំណាយ​ថវិកា​អស់ ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លា ។​

​តាម​ឯកសារ​ប្រវត្តិ​បានឲ្យដឹងថា វិទ្យាល័យ​ជី​ហែ ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដោយ​បាន​កសាង​ឡើង​ក្នុង កំឡុង​ឆ្នាំ ១៩៥៦ ដោយ​ថវិកា​អាណាព្យាបាល សិស្ស និង​សប្បុរសជន ហើយ​រួច រាល់​ក្នុង​ឆ្នាំ ១៩៥៧ ក្នុងនោះ​មាន​អាគារ ទីចាត់ការ ១ ខ្នង ២ ជាន់ និង​អាគារ សិក្សា ៦ ខ្នង ស្មើ ២៥ បន្ទប់​។ វិទ្យាល័យ​ជី​ហែ ចាប់​បើកទ្វារ​ឲ្យ​បង្រៀន សិស្ស​ក្នុង​ឆ្នាំ ១៩៥៧ ដែល​មានឈ្មោះ​ថា អនុ វិទ្យាល័យ​ជី​ហែ ។ ក្នុង​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក្នុង​របប​សាធារណរដ្ឋ វិទ្យាល័យ​ជី​ហែ ត្រូវ​បិទ​ទា្វរ ដោយ​យក​ធ្វើជា ឃ្លាំង​សម្ភា​រះ ។ ក្នុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ វិទ្យាល័យ​ជី​ហែ ក្លាយ​ជា​មន្ទីរពេទ្យ​ស្រុក និង​ជា​មន្ទីរឃុំឃាំង ។ ប៉​ន្តែ​ក្រោយ​ថ្ងៃ រំដោះ ៧ មករា ១៩៧៩ ត្រូវបាន​ដំណើរការ​រៀបចំ​សាលា​នេះ​ឡើង​វិញ ហើយ នៅ​ឆ្នាំ ១៩៨០ ទើប​បើក​ដំណើរ​បង្រៀន​រហូតមក​ដល់​បច្ចុប្បន្ន ដែល​មាន​ការ កសាង អាគារ​សិក្សា រួម​ជាមួយ​សមិទ្ធិផល​នានា​ដែល​បំរើ​ដល់​ការងារ​អប់រំ ។ វិទ្យាល័យ​ជី​ហែ ជា​វិទ្យាល័យ​ដ៏​ចំណាស់​មួយ តែងតែ​ជួប​ការលំបាក​ក្នុង ការរៀន និង​បង្រៀន ព្រោះ​អាគារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​អាគារ ខ្លះ ជួសជុល​ប្រើការ​លែងកើត​៕

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: វិទ្យាល័យ​ជី​ហែ​ស្រុក កោះសូទិន ខេត្ត​កំពង់ចាមឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​អន្តរក្រសួងលើក​ទី៣ ពិនិត្យ​លើសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​អន្តរក្រសួងលើក​ទី៣ ពិនិត្យ​លើសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ JICA នឹង​ចុះ​សិក្សា​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើត​ទីក្រុង​វៃឆ្លាត​អាស៊ាន​

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ JICA នឹង​ចុះ​សិក្សា​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើត​ទីក្រុង​វៃឆ្លាត​អាស៊ាន​

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.