Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​អន្តរក្រសួងលើក​ទី៣ ពិនិត្យ​លើសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

ដោយ Pothe Thun
24/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​៣ ដើម្បី​ពិនិត្យ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ ទទួល​ព័ត៌មាន ដែល​រៀបចំឡើង​ដោយ ក្រសួង ព័ត៌មាន បាន​ប្រារព្ធ​ធ្វើ​នៅ ព្រឹក ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ប្រធាន​អង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​អ្នក ជំនាញ ផ្នែក ច្បាប់ មកពី ក្រសួង គន្លឹះ តំណាង ក្រុមប្រឹក្សា​អ្នកច្បាប់ ទីស្តីការ គណៈរដ្ឋមន្ត្រី និង ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គម វ​ប្បធ​ម៏ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ធ្វើ ការ ពិនិត្យ​ពិភាក្សា ក្នុងការ ចូលរួម​ផ្តល់ ធាតុ​ផ្សុំ សម្រាប់​សេចក្តីព្រាង ច្បាប់​នេះ ឲ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ តាម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នី​មួយៗ និង​ស្រប​តាម​ស្ថានភាព​នយោបាយ​ច្បាប់ នៃ​ព្រះរាជាណាចក្រ កម្ពុជា ។​

​គួរ​បញ្ជាក់ដែរថា ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​នេះ ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ជូន ក្រសួង ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច មុន​ដំបូងបង្អស់ ជា​អ្នករៀបចំ បន្ទាប់មក​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​នេះ មកឲ្យ​ក្រសួង​ព័ត៌មាន​ជា​អ្នក​រៀបចំម្តង ក្នុង​នោះ​ក្រសួង​ព័ត៌មាន​ត្រូវ ដឹកនាំ​វេទិកា ពិគ្រោះ​យោបល់​ជាមួយ​អ្នកសារព័ត៌មាន​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង ស្ថាប័ន ពាក់​ពន្ធ័ ដើម្បី​រៀបចំ​តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន នេះ ឡើង​។ បន្ទាប់មក នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ក្រសួង​ព័ត៌មាន បាន​សហការ ជាមួយ អង្គការ យូណេស្កូ ប្រចាំ​កម្ពុជា ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ហៅ​កាត់​ថា TWG A 2 I ( អេ ធូ អា​យ ) ហើយ​កិច្ចពិភាក្សា​កែសម្រួល​សេចក្តី ព្រាង​ច្បាប់​នេះ សម្រាប់​ក្រុម​ការងារ​បច្ចេកទេស ទើបតែ​បញ្ចប់​កាលពី ឆ្នាំ​កន្លងទៅនេះ​។

សរុប​ជា​រួម ច្បាប់​នេះ បាន​តាក់តែង​មាន​រយៈ​ពេល​ជាង ១២​ឆ្នាំ​មក តែ​នៅ​ពុំ​ទាន់​អាច​ចេញ​ជា​រូបរាង​នៅឡើយ រហូត​ដល់​ភារកិច្ច​នេះ​បាន​ប្រគល់​ជូន​ក្រសួង​ព័ត៌មាន​ជា​រៀបចំតាក់តែង ទើបតែ ដំណើរការ​បាន​រយៈពេល ២ ឆ្នាំ កន្លះ​ប៉ុណ្ណោះ ដោយមាន ការចូលរួម​ពី​គ្រប់ ផ្នែក​ពាក់​ពន្ធ័ រួមទាំង​អង្គការ​អន្តរជាតិ អង្គការ​សហ ប្រជាជាតិ ហើយ​ក្នុងនោះ​អង្គការ​យូណេសស្កូ បាន​កំណត់​ថា របៀប​ធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ ទទួល​ព័ត៌មាន នេះ គួរតែ​ជា​គំរូ សម្រាប់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ដែលមាន លក្ខណះ​បើកទូលាយ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ប្រធាន​អនុគណៈកម្មការ​រៀបចំ តាក់តែង សេចក្តីព្រាងច្បាប់ ស្តី​ពី​សិទ្ធ​ទទួល​ព័ត៌មាន និង ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សេចក្តីព្រាងច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការ អភិវឌ្ឍ​ក្របខណ្ឌ​គតិយុត្ត របស់​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ នៃ​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​អភិបាលកិច្ច​ល្អ ក្នុង​ការផ្តល់សេវា​ជូន ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ JICA នឹង​ចុះ​សិក្សា​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើត​ទីក្រុង​វៃឆ្លាត​អាស៊ាន​

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ JICA នឹង​ចុះ​សិក្សា​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើត​ទីក្រុង​វៃឆ្លាត​អាស៊ាន​

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.