សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ហាមមន្ត្រីនគរបាលជាតិ យកម៉ោងការងារទៅបម្រើការតាមក្រុមហ៊ុនឯនជន
នៅព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ របស់ស្នងការនគរបាលខេត្តសៀមរាប បានចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខណ្ឌមន្ត្រីនគរបាលជាតិ ការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃនេះដែល លោក ហួត សុធី ...