ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា
ក្នុងដំណើរទស្សនកិច្ចសិក្សារបស់យុវជនឆ្នាំ២០២៣ ក្រោមប្រធានបទ «សេវាសាធារណៈសម្រាប់ទាំងអស់គ្នា» របស់ប្រតិភូនៃអង្គការអាក់សិនអេតកម្ពុជា ដើម្បីស្វែងយល់ពីអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្តខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ គឺអាចមានសិទ្ធធ្វើការប្តឹង ចំពោះមន្ត្រីផ្តល់សេវាណា ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវាក្នុងទីតាំងរបស់ខ្លួន។ លោកស្រី លូង ...