ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីព័ត៌មានខេត្តសៀមរាប ចំនួន៥៦នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមានទាំងអស់
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីព័ត៌មានខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប រៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹលមូត្រលើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីព័ត៌មានខេត្តសៀមរាប ចំនួន ៥៦នាក់។ លោក លីវ សាន្ត ប្រធានមន្ទីព័ត៌មានខេត្តស្តីទី បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ...