Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាបបង្ហាញថាកត្តាមាតាបិតា សាលារៀន ខ្លួនឯង គ្រូបង្រៀន និង កត្តាប្រទេសជាតិ បានធ្វើឲ្យសិស្សទទួលជោគជ័យក្នុងការសិក្សា

ដោយ Pothe Thun
27/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបបង្ហាញថាកត្តាមាតាបិតា សាលារៀន ខ្លួនឯង គ្រូបង្រៀន និង កត្តាប្រទេសជាតិ បានធ្វើឲ្យសិស្សទទួលជោគជ័យក្នុងការសិក្សា
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសម្រាប់សិស្សពូកែ និងគ្រូបង្រៀនឆ្នើម នៅសាលាអន្តរជាតិភ្យូឆឺរប្រាយ រៀបចំពិធី កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានបានប្រសាសន៍ថា មានកត្តា៥យ៉ាងដែលមិនត្រូវមើលរំលង គឺទី១. កត្តាមាតាបិតា អាណាព្យាបាល ដែលបានគាំទ្រទំនុកបំរុងសព្វបែបយ៉ាងនិងផ្តល់កម្លាំងចិត្តដល់ការសិក្សារបស់កូនៗ , ទី២. កត្តាសាលារៀនដែលមានការគ្រប់គ្រងនិងរៀបចំប្រព័ន្ឋអប់រំល្អនិងមានកម្មវិធីសិក្សាឆ្លើយតបទៅនឹងកម្មវិធីសិក្សាអប់រំជាតិនិងការធ្វើសមោហរណកម្មកម្មវិធីសិក្សារបស់ខ្លួនចូលទៅក្នុងសហគមន៍អាស៊ាន , ទី៣. កត្តាខ្លួនឯងដែលខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រនិងបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អជាពលរដ្ឋល្អ ដែលជាកោសិការបស់សង្គមនាថ្ងៃអនាគត , ទី៤. គ្រូបង្រៀន ដែលបានសិក្សាស្រាវជ្រាវចងក្រងឯកសារក្នុងការបង្រៀននិងផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស និង ទី៥. កត្តាប្រទេសជាតិ ដែលមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានបន្តកំណត់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាគ្រឹះនៃកម្មវិធីនយោបាយជាតិ ដើម្បីកសាងសង្គមកម្ពុជាឆ្ពោះទៅរកគោលដៅចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដូច្នេះដើម្បីសម្រេចបានគោលដៅចក្ខុវិស័យនៃយុទ្ធសាស្ត្រចតុកោណនេះ ក្រសួងអប់រំ យុវជន និងកីឡាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង សំដៅធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំនៅគ្រប់ភូមិសិក្សា និងបណ្តុះបណ្តាលគ្រប់កម្រិតទាំងគ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន ដើម្បីផ្តល់ចំណេះដឹង បំណិន ជំនាញ និងឥរិយាបថដល់សិស្សានុសិស្ស និងនិស្សិតឱ្យក្លាយជាពលរដ្ឋពេញលេញ ឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ ដែលធានាឱ្យពួកគេអាចធ្វើការងារ និងរស់ នៅក្នុងយុគ្គសម័យ សាកលភាវូបនីយកម្ម និង សង្គមពុទ្ធិ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅនេះ សូមឲ្យសាលាអន្តរជាតិភ្យូឆឺរប្រាយ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាលប្រកបដោយគុណភាពស្តង់ដាជាតិ និងអន្តរជាតិ ដូចជា អភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅ នឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំខាន់អភិវឌ្ឍធនធានបុគ្គលិកសិក្សាឱ្យមានគុណវុឌ្ឍ មានសមត្ថភាពពេញលេញស្របតាមតួនាទីភារកិច្ច ដែលជានាំឱ្យសិស្សមានលក្ខណៈសម្បត្តិពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទាបំណិនសម្បទា ចរិយាសម្បទា កាយសម្បទាព្រមទាំងមានមនសិការស្នេហាជាតិនិងមនុស្សជាតិ ថែរក្សាវប្បធម៌ជាតិ និងបរិស្ថាន ជាពិសេស សូមឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សាបន្តទៀត ដើម្បីទទួលបានចំណេះដឹង និងជំនាញទៅបំរើការងារនាពេលអនាគត ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសហគមន៍និងសង្គមជាតិយើង ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយសិស្សទទួលជោគជ័យក្នុងការសិក្សាអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សស្លាប់កើនដល់១៤នាក់ ក្នុងករណីធ្លាក់យន្តហោះដឹកមនុស្ស ១០០នាក់នៅកាហ្សាក់ស្ថាន

មនុស្សស្លាប់កើនដល់១៤នាក់ ក្នុងករណីធ្លាក់យន្តហោះដឹកមនុស្ស ១០០នាក់នៅកាហ្សាក់ស្ថាន

កសិករក្នុងស្រុកជីក្រែងនិងប្រាសាទបាគង ទទួលបានទីផ្សារបន្លែ ពីគម្រោងគម្រោងAIMS នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

កសិករក្នុងស្រុកជីក្រែងនិងប្រាសាទបាគង ទទួលបានទីផ្សារបន្លែ ពីគម្រោងគម្រោងAIMS នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

សាខាកាកបាទក្រហមខេត្តសៀមរាបអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក សន សុផល ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ

សាខាកាកបាទក្រហមខេត្តសៀមរាបអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក សន សុផល ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.