Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថវិកាជាង២មុឺនដុល្លារ ប្រមូលបានពីកម្មវិធីគម្រោងអង្គរ និងសប្បុរសជនប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

ដោយ Pothe Thun
24/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថវិកាចំនួន ២ ៦០០០ដុល្លារ រួមនឹងសម្ភារៈសិក្សាមួយចំនួនទៀត ដែលប្រមូលបានពីកម្មវិធីគម្រោងអង្គរ និងសប្បុរសជននៃប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប រួមនឹងសប្បុរសជនប្រទេសកូរ៉េជាច្រើនទៀត។

លោកជំទាវ ជ្រឹង បុទុមរង្សី មានប្រសាសន៍ថា ព្រឹត្តិការណ៍សប្បុរសធម៌នាពេលនេះ ជាឬសគល់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនៃភាពមេត្តាករុណារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដោយបានផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញបុព្វហេតុសប្បុរសធម៌នេះឡើង។ តាមរយៈការផ្តួចផ្តើមគំនិត បំផុស និងអំពាវនាវដ៏ល្អ និងមានសារៈសំខាន់នេះ ស្ថានទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានខិតខំយកចិត្តទុកដាក់ដោយសហការជាមួយសមាគមវប្បធម៌កូរ៉េ និងអ្នកពាក់ព័ន្ធក្នុងស្រុកសំខាន់ៗប្រឹងប្រែងរួមគ្នាដើម្បីការងារមនុស្សធម៌ទាំងអស់គ្នា។

លោកជំទាវ បានបញ្ជាក់ថា សម្រាប់មូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប នឹងនៅតែមានជាបន្តទៅទៀត ពោលគឺគ្មានកុមារណាម្នាក់ត្រូវស្រេកឃ្លាន គ្មានគ្រួសារជាប់ក្នុងភាពក្រីក្រ និងគ្មានសហគមន៍បាត់បង់បរិស្ថានល្អនោះទេ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងមណ្ឌលបន្តថែរក្សាក្មួយៗឱ្យដូចជាកូន ក្មួយ ក្នុងគ្រួសារខ្លួនឯង ប្រកបដោយក្តីស្រឡាញ់ អាណិតអាសូរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានអញ្ជើញមកសួរសុខទុក្ខ និងផ្តល់មូលនិធិឱ្យមជ្ឈមណ្ឌលកុមារកំព្រាខេត្ត ដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់ចំពោះកុមារ ដើម្បីឱ្យការរស់នៅរបស់កូនៗ ក្មួយៗកាន់តែមានភាពកក់ក្តៅ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានឱកាសទទួលបានសិទ្ធិដូចក្មេងដទៃទៀត ជាពិសេសជំរុញឱ្យកុមារទាំងនេះក្លាយជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសង្គមជាតិ។ ក្នុងន័យនេះ សូមឱ្យក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយគន្លងធម៌ និងត្រូវមានក្តីសង្ឃឹម និងជឿជាក់ដោយមុតមាំដោយឈរលើភាពតស៊ូ ព្យាយាមជម្នះគ្រប់ការលំបាកទាំងអស់។

សូមជម្រាបថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប បង្កើតឡើងនៅឆ្នាំ១៩៧៩ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បច្ចុប្បន្នមានកុមារ ៤៥នាក់ ស្រី២៤នាក់ និងមានបុគ្គលិកប្រចាំការចំនួន៧នាក់ ហើយប្រភពថវិកាសម្រាប់ទ្រទ្រង់ជាប្រភពថវិការបស់រដ្ឋផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបនិងទីក្រុងប៉េកាំង ប្ដេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំង២ ឱ្យកាន់តែកើនឡើង

ខេត្តសៀមរាបនិងទីក្រុងប៉េកាំង ប្ដេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំង២ ឱ្យកាន់តែកើនឡើង

ព្រឹត្តិការណ៍នៃការដង្ហែតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ទាក់ទាញអ្នកទេសចរ និងប្រជាពលរដ្ឋចូលរួមអបអរប្រមាណជាង ១ម៉ឺននាក់

ព្រឹត្តិការណ៍នៃការដង្ហែតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ទាក់ទាញអ្នកទេសចរ និងប្រជាពលរដ្ឋចូលរួមអបអរប្រមាណជាង ១ម៉ឺននាក់

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.