ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិននឹងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំត្បែង នៅថ្ងៃទី២២ មីនានេះ
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ការិយាល័យកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ នឹងធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅមណ្ឌលសុខភាព ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមការឲ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងចាប់ផ្ដើមពិនិត្យ និងព្យាបាលជំងឺពីម៉ោង ...