Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

ដោយ Pothe Thun
17/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
0
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ គ.ជ.អ.ប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានការវិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) របស់ គ.ជ.អ.ប នៅខេត្ដសៀមរាប នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម នី គឹមសាន បានលើកឡើងថា ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. និងដោយមានការចូលរួមគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បានធ្វើឱ្យការអនុវត្តកំណែទម្រង់នេះរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមបញ្ជាក់ថា ការរីកចម្រើនមាន៖ ការកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបោះឆ្នោត, ការរៀបចំប្រព័ន្ធគន្លឹះ, ការបង្កើតយន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទ និងដោះស្រាយបណ្តឹងតវ៉ានានា។ ជាពិសេស គឺការផ្ទេរសិទ្ធិអំណាច មុខងារ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យរដ្ឋបាលទាំងនោះកាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានចំទិសដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម នី គឹមសាន បានគូសបញ្ជាក់បន្ថែមថា កត្តាដ៏សំខាន់ដែលនាំឱ្យកំណែទម្រង់ដ៏សាំញ៉ាំ និងស្មុគស្មាញនេះ អាចវិវឌ្ឍទៅមុខ និងទទួលបានសមិទ្ធផលគួរជាទីមោទនៈ គឺការរៀបចំឱ្យមាន «ផែនទីបង្ហាញផ្លូវរយៈពេលវែងយ៉ាងច្បាស់លាស់» គឺកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងដំណាក់កាលទី២។

ឯកឧត្ដមបានបន្ថែមថា បច្ចុប្បន្ន គ.ជ.អ.ប កំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ដែលមានផែនការអនុវត្ត៥ឆ្នាំដំណាក់កាលទី១ (២០២១-២០២៥) និងផែនការអនុវត្ត៥ឆ្នាំដំណាក់កាលទី២ (២០២៦-២០៣០)។ ដោយឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ដំណាក់កាលទី១ គ.ជ.អ.ប ចាំបាច់ត្រូវរៀបចំផែនការអនុវត្ត៥ឆ្នាំដំណាក់កាលទី២ ដើម្បីធានាការសម្រេចបាននូវលទ្ធផលរំពឹងទុក គោលដៅ និងគោលបំណងនៃកម្មវិធីជាតិដំណាក់កាលទី២ ក្នុងការចូលរួមសម្រេចនូវចក្ខុវិស័យ គោលបំណង និងគោលដៅនៃកម្មវិធីនយោបាយ វិធានការគន្លឹះ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់កម្មវិធីជាតិដំណាក់កាលទី១ រដ្ឋបាលខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម រហូតដល់ថ្នាក់រៀបចំបង្កើតជាក្រុមការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ខេត្ត ដើម្បីបន្តដឹកនាំការអនុវត្តគោលនយោបាយនេះ នៅពេលដែលដៃគូអភិវឌ្ឍន៍បានបញ្ឈប់ការគាំទ្ររបស់ខ្លួន។ លើសពីនេះ រដ្ឋបាលខេត្តបានប្រើប្រាស់ថវិកាគាំទ្រផ្ទាល់របស់ខ្លួនជាប្រចាំឆ្នាំ រហូតមកទល់បច្ចុប្បន្ន ក្នុងការអនុវត្តសកម្មភាពនានា និងគាំទ្រដល់រដ្ឋបាលក្រុង/ស្រុក និងមន្ទីរ/អង្គភាពពាក់ព័ន្ធ។

លោកអភិបាលរងខេត្តបន្តថា នៅក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក៏បានបន្តអនុវត្តការងាររបស់ខ្លួនតាមរយៈក្រុមការងារដឹកនាំកំណែទម្រង់របស់ខេត្ត ដើម្បីធានាការចូលរួមអនុវត្តនូវកម្មវិធីជាតិដំណាក់កាលទី២ និងកម្មវិធីអនុវត្តរយៈពេល០៥ឆ្នាំទាំងពីរលើក ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.