Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

ដោយ Pothe Thun
17/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។ ពិធីនេះត្រូវបានធ្វើឡើងនៅទីតាំងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប។
‎
‎ពិធីដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការជាច្រើនរូប។
‎
‎វត្តមានរបស់អ្នកចូលរួមទាំងអស់ គឺដើម្បីរំឭកនឹកដល់ព្រះគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិមាតុភូមិ និងសម្តែងនូវសេចក្តីសោកស្តាយ អាឡោះអាល័យចំពោះការយាងសោយព្រះទិវង្គត។
‎
‎ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ អ្នកចូលរួមទាំងអស់បានរំឭកអំពីស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តម និងវិសេសវិសាល ដែលព្រះករុណាព្រះបរមរតនកោដ្ឋបានបន្សល់ទុកសម្រាប់ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស។
‎
‎គួររំលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តសៀមរាប តែងតែរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គ រួមមាន៖ ជោគជ័យក្នុងការទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេសនាឆ្នាំ១៩៥៣ (មិនមែនឆ្នាំ១៩៥១) ការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀត។
‎
‎ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
‎
‎សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៥ ខែតុលានេះដែរ នៅតាមវត្តអារាមនានាក្នុងក្រុងសៀមរាប ក៏បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះរាជកុសល ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ១៣ឆ្នាំផងដែរ។
‎គំរូវីរភាពរបស់ព្រះអង្គធ្វើឱ្យយើងចងចាំជានិច្ច នឹងយកជាគំរូតាម ហើយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្ត្រមានជីវភាពកាន់តែល្អប្រសើរឡើង៕
‎
‎អត្ថបទ និងរូបភាព÷ លោក ទ្រា ពន្លឺ
‎កែសម្រួល÷ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.