Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

ដោយ Pothe Thun
17/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹងសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលឆ្នាំនេះ ខេត្តពុំមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ។
‎
‎ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែមានការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាប ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងគោលបំណងបម្រើដល់ភ្ញៀវទេសចរ។
‎
‎ឯកឧត្តម បានបញ្ជាក់ទៀតថា កម្មវិធីទាំងបីថ្ងៃនេះ នឹងប្រព្រឹត្តទៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានព្រះរាជដំណាក់ ដល់ស្ពានវត្តរាជបូណ៌ ក្រុងសៀមរាប ដោយរួមមានកម្មវិធីកម្សាន្តសំខាន់ៗដូចជា៖ កម្មវិធីជិះទូកកម្សាន្តលក្ខណៈមហាជន និងការប្រណាំងទូកខ្នាតតូច «សៀមរាបផ្ទះខ្ញុំ»។ កម្មវិធីផ្សារលើទឹក និងពិព័រណ៍ពាណិជ្ជកម្ម ដែលមានលក់ដូរម្ហូបអាហារ និងផលិតផលនានាតាមទូក និងស្តង់នៅសងខាងផ្លូវតាមដងស្ទឹងសៀមរាប។ ការសម្ដែងសិល្បៈ រួមមាន ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ និងតន្ត្រីស្គរដៃ។ ព្រះរាជពិធីសំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប អុជកាំជ្រួច ដែលនឹងធ្វើឲ្យទេសចរអាចទស្សនាទិដ្ឋភាពស្រស់ស្អាតគួរជាទីគយគន់ផងដែរ។
‎
‎ឯកឧត្តម ក៏បានឱ្យដឹងថា កម្មវិធីទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តសៀមរាប៕
‎
‎អត្ថបទ និងរូបភាព÷ លោក ធន់ ពូថេ
‎កែសម្រួល÷ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.