Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

ដោយ Pothe Thun
17/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ក្បាលដីប្រជាពលរដ្ឋចំនួន ៨ ៣៥៣ ក្បាលដី ក្នុងភូមិភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជុំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនជាម្ចាស់កម្មសិទ្ធធ្វើការពិនិត្យផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ដែលការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤-២៨ ខែតុលា នៅក្នុងវត្ដឈូកត្រសាលរស្មីមានជ័យ ហៅវត្ដឈូក។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រោយពីបញ្ចប់ការបិទផ្សាយនេះ គណៈកម្មការរដ្ឋបាល នឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដី ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ តាមនីតិវិធីច្បាប់ និងជាក្បាលដីមិនមានទំនាស់។

លោកអនុប្រធានមន្ទីរ បានអំពាវនាវដល់បងប្អូនជាម្ចាស់ ដីនិងអ្នកកាន់កាប់ដី រួមនឹងអ្នកជាប់ពាក់ព័ន្ធ សូមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា ជាពិសេសផ្ទៀងផ្ទាត់នៅលើឈ្មោះម្ចាស់ដី សាវតា ទំហំដី ប្រភេទទ្រព្យ ជាពិសេសប្លង់សុរិយោដី និងរូបរាងដី ព្រោះនេះជាឱកាសចុងក្រោយដែលបងប្អូនមានសិទ្ធិធ្វើការកែតម្រូវ ឬជំទាស់តវ៉ា។ ប្រសិនបើក្នុងករណីពិនិត្យទៅឃើញថាមានកំហុសឆ្គង សូមបងប្អូនស្នើមកគណៈកម្មការរដ្ឋបាលពិនិត្យ និងកែតម្រូវជូន ព្រោះវាមានសារៈសំខាន់ណាស់ដើម្បីធានាបានភាពសុក្រឹត ត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក គិម វណ្ណៈ អភិបាលស្រុក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងដីធ្លី។ ការចុះបញ្ជីដីធ្លី គឺជាគោលការណ៍រួមមួយ ជួយកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.