Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍

ដោយ Pothe Thun
10/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការការីតាសស្វីស បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំងនៅក្នុងការផ្តល់សេវាកម្ម ឬការឆ្លើយតបទៅនឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

លោកស្រី យូ សុភា បានមានប្រសាសន៍ថា ចាប់តាំងពីមានការឆ្លងរាលដាលមេរោគកូវីដ១៩ រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកប្រមាណជាង៣ម៉ឺននាក់ បានវិលត្រលប់មកកាន់ភូមិដ្ឋានរបស់ពួកគាត់នៅក្នុងខេត្តសៀមរាប។ ក្រៅពីពលករទាំងនេះ ខេត្តសៀមរាប ក៏បានក្លាយជាខ្សែត្រៀមទី២ ក្នុងការទទួលយកពលករពីខេត្តឧត្តរមានជ័យ ដើម្បីព្យាបាលនិងធ្វើចត្តាឡីស័កផងដែរ។ លោកស្រីបន្តថា បើគិតមកដល់ថ្ងៃទី០៨ ខែកញ្ញា ២០២១នេះ មានពលករប្រមាណជាង៥ពាន់នាក់ ដែលបញ្ជូនមកពីខេត្តឧត្តរមានជ័យ។

លោកស្រី យូ សុភា បន្ថែមថា នៅខេត្តឧត្តរមានជ័យកន្លែងគាត់តូច ខេត្តតូច ចឹងពលករគាត់សម្រុកចេញតាមច្រកអូរស្មាច់ក៏ដូចជាច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យអត់កន្លែងដាក់ បញ្ជូនមកខេត្តសៀមរាប ចឹងខេត្តសៀមរាប ក៏ទទួលពលករដូចខេត្តជាប់ព្រំដែនដែរ។ ក្រៅពីកិច្ចការទទួលពលករដែលវិលត្រលប់មកវិញនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់គិតគូរអំពីការប្រកបរបររបស់បងប្អូនទាំងនោះ បន្ទាប់ពីគាត់មករស់នៅក្នុងស្រុកភូមិរបស់ពួកគាត់វិញផងដែរ។ ដូច្នេះកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ក៏ក្លាយជាការស្វែងរកធាតុផ្សំចូលមួយឲ្យចំគោលដៅ ដែលបងប្អូនពលករចង់បាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍បើកកិច្ចប្រជុំនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាការគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រលប់ពីក្រៅប្រទេស។ ជាមួយគ្នានេះដែរលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យសមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវស្វែងរកចំណុចសំខាន់ ដើម្បីពន្យល់ឲ្យបងប្អូនពលករផ្លាស់ប្តូរផ្នត់គំនិតដែលតែងតែចង់ធ្វើការនៅក្រៅប្រទេស រហូតមករស់ប្រទេសដើមខ្លួនឯងលែងកើត។ រឿងពលករចំណាកស្រុកនេះ ជារឿងធំដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់

Tags: គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.