Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

ដោយ Pothe Thun
10/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរសង្កាត់ទឹកវិល និងព្រះវត្តមាននិមន្តចូលរួមព្រះរាជាគណៈនិងជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលមានសមាជិកកំពុងសម្រាកព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និង គ្រួសារដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ នៅក្នុងសង្កាត់ទឹកវិល ចំនួន១៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម , មី១កេស , ទឹកសុទ្ឋ២កេស , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ត្រីខ១យួរ , ស្ករស ១គីឡូក្រាម, អំបិល ២គីឡូក្រាម និងថវិកាចំនួន ៨ម៉ឺនរៀល។

ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី មានសង្ឃដិកាថា អំណោយជាគ្រឿងបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ជាពិសេសថ្មីៗនេះបានទទួលបរិច្ចាកដោយជ្រះថ្លាពី ឧកញ៉ា សុខ ស៊ុនលីន និងភរិយាព្រមទាំងក្រុមគ្រួសារ និងលោក សាំង សុផល និងភរិយា នូវមីចំនួន២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ អំបិល២០គក្រ ប៊ីចេង២០កញ្ចប់ និងបច្ច័យ៨០ម៉ឺនរៀល ហើយក៍បានយកទៅចែកជូនដល់គ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ និងសមាជិកគ្រួសាខ្លះកំពុងជាប់ធ្វើចត្តាលីស័កចំនួន ១៥គ្រួសារ ក្នុងភូមិបន្ទាយឈើសង្កាត់ទឹកវិលក្រុងសៀមរាបខេត្តសៀមរាប។ សម្ភារគ្រឿងបរិភោគទាំងនេះ ថ្វីត្បិតតែតិចតួចតែក៍អាចជួយ ដោះស្រាយការលំបាកមួយគ្រាៗ ខណៈដែលបងប្អូនជាប់ចត្តាឡីស័កមិនអាចចេញទៅប្រកបកិច្ចការសម្រាប់ជីវភាពប្រចាំថ្ងៃបាន។

ព្រះអង្គ នឿម វុទ្ឋី មានសង្ឃដិកាទៀតថា សកម្មភាពនេះជាការងារសប្បុរសធម៌ ចូលរួមជួយដល់ងាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជយបការខ្វះខាតចាក់ស្តែង ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទ ក៏ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយក្នុងនាមមិត្តរួមជាតិ មិត្តរួមសាសន៍ គឺ តែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ខណៈកន្លងមក វត្តស្វាយរមៀតតែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ចែករំលែក និងផ្តល់ជូនដល់គ្រួសារដែលជួបហានិភ័យ ជួបការលំបាកដោយសារជំងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ដើម្បីជាការចូលរួមសម្រាលការលំបាក។ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ព្រោះជំងឺនេះ បាននឹងកំពុងធ្វើការឆ្លងរាតត្បាតជាសកល រួមទាំងកម្ពុជាយើងផង ប៉ុន្តែសូមកុំស្លន់ស្លោ និងបាក់ទឹកចិត្ត ជាពិសេសយើងទាំងអស់គ្នា ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩នេះ ប៉ុន្តែប្រការសមខាន់នោះ គឺត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម រួមទាំងវិធានការនានារបស់ ក្រសួងសុខាភិបាលផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល បានថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃនៃវត្តស្វាយរមៀត ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះ មួយចំនួនពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយអាជ្ញាធរសង្កាត់ នឹងបន្តសហការជាប់ប្រចាំជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការណែនាំ អប់រំ និងពន្យល់ដល់ប្រជាពលរដ្ឋឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: គ្រួសារកំពុងធ្វើចត្តាឡីស័កវត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.