មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប
ក្រុមយុវជននៃក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ បានទទួលការបណ្ដុះបណ្ដាលពីការសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែរ ដើម្បីចូលរួមអភិរក្សវិស័យសិល្បៈបុរាណ និងដើម្បីពួកគាត់មានជំនាញតាមក្បួនខ្នាតច្បាស់លាស់ ក្នុងការសម្ដែងសិល្បៈបុរាណ ដែលការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដែលពិធីបើកវគ្គបណ្តុះបណ្ដាលនេះ ធ្វើឡើងនៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ ...