Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
30/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមយុវជននៃក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ បានទទួលការបណ្ដុះបណ្ដាលពីការសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែរ ដើម្បីចូលរួមអភិរក្សវិស័យសិល្បៈបុរាណ និងដើម្បីពួកគាត់មានជំនាញតាមក្បួនខ្នាតច្បាស់លាស់ ក្នុងការសម្ដែងសិល្បៈបុរាណ ដែលការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដែលពិធីបើកវគ្គបណ្តុះបណ្ដាលនេះ ធ្វើឡើងនៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានក្រុមសិល្បៈមហាជនចំនួន ២០ក្រុមចូលរួម មានមហាជនជិត២០០នាក់ ដោយមានគ្រូជំនាញសិល្បៈចំនួន៥នាក់ មកពីរាជធានីភ្នំពេញ ជួយបង្ហាត់បង្រៀន ដើម្បីឱ្យពួកគាត់ជាសិល្បករ សិល្បៈការី មានជំនាញសម្ដែងសិល្បៈតាមក្បួនខ្នាតត្រឹមត្រូវ ក្នុងការចូលរួមចំណែកអភិរក្សសិល្បៈបុរាណខ្មែរ។ ពិសេសជាងនេះទៅទៀត គឺដើម្បីពង្រីក និងពង្រឹងគុណភាពសិល្បៈបុរាណខ្មែរឱ្យបានរឹងមាំ គង់វង់ សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់ ខណៈដែលខេត្ដសៀមរាបជាខេត្ដសម្បូរដោយវប្បធម៌បុរាណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក មួន សុភាព បញ្ជាក់ទៀតថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺចង់ឱ្យក្រុមសិល្បៈទាំងអស់មានឱកាសចាប់យកអាជីពជាអ្នកសម្ដែងសិល្បៈមានសមត្ថភាពច្បាស់លាស់នាពេលអនាគត ព្រោះការបណ្ដុះបណ្ដាលផ្ដោតសំខាន់លើតួអង្គមានបីតួអង្គ រួមមាន តួអង្គនាង តួនាងរង និងតួយក្ស ដែលតួទាំងបីនេះ ដែលត្រូវចាំបាច់ត្រូវហាត់ឱ្យមានភាពស្ទាត់ជំនាញ មានគុណភាពរឹងមាំ និងមានក្បួនខ្នាតត្រឹមត្រូវ តាមទម្រង់ល្ខោនបុរាណខ្មែរ។

លោក មួន សុភាព ក៏បានបញ្ជាក់បន្ថែមថា នេះជាលើកទី៤ នៃវគ្គបណ្ដុះបណ្ដាលនេះ ដែលជាផែនការរបស់មន្ទីរ ក្នុងគម្រោងការបណ្ដុះបណ្ដាលដល់សិល្បករសិល្បៈការនី លើវិស័យសិល្បៈរបាំក្បាច់បុរាណខ្មែរ ដែលការចូលរួមក្នុងវគ្គនីមួយៗ មានក្រុមយុវជនចូលរួមបណ្ដុះបណ្ដាលពីជាង ១០០នាក់ទៅ ២០០នាក់ ដែលនេះបានបង្ហាញយុវជនខ្មែរនៅមានបេះដូងស្រលាញ់សិល្បៈបុរាណខ្មែរ។ លោកបានសម្ដែងមោទនភាពដែលខេត្ដសៀមរាប មានយុវជនច្រើនចូលរួមអភិរក្សសិល្បៈវប្បធម៌លើសពីការរំពឹងទុក៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.