មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់និងអាកាសធាតុដល់ប្រជាពលរដ្ឋស្រុកសៀមបូក
នៅក្នុងបរិវេណវត្តស្រែក្រសាំង ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ មានរៀបចំកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្នាក់ស្រុករបស់គម្រោងផ្សព្វផ្សាយកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជូនដល់ប្រជាពលរដ្ឋស្រុកសៀមបូក។ ការផ្សព្វផ្សាយនេះរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាកសិករដែលមានដាំំណាំកសិកម្មបានយលដឹងអំពីរបច្ចេកទេសថ្មីៗក្នុងការដាំណាំកសិកម្មឲ្យទទួលបានទិន្នផលខ្ពស់ និងស្របតាមស្តង់ដាបច្ចេកទេសកសិកម្ម ព្រមទាំងបានអាចយល់ដឹងអំពីវិធីសាស្ត្រក្នុងរៀបចំដីសម្រាប់ដាំដុះដំណាំកសិកម្មតាមប្រភេទដាំណាំនីមួយៗ ព្រមទាំងធន់និងអាកាសធាតុ។ លោក លាង ...