Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត​ស្ទឹងត្រែងផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​និង​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​

ដោយ Pothe Thun
28/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​បរិវេណ​វត្ត​ស្រែ​ក្រសាំង ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះ មាន​រៀបចំ​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្នាក់​ស្រុក​របស់​គម្រោង​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី​ដែល​ធន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ជូន​ដល់​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​។​

​ការផ្សព្វផ្សាយ​នេះ​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​ដែល​មាន​ដាំំ​ណាំ​កសិកម្ម​បាន​យលដឹង​អំពីរ​បច្ចេកទេស​ថ្មីៗ​ក្នុង​ការដាំ​ណាំ​កសិកម្ម​ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់ និង​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​កសិកម្ម ព្រមទាំង​បាន​អាច​យល់ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​រៀបចំ​ដី​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម​តាម​ប្រភេទ​ដាំ​ណាំ​នី​មួយៗ ព្រមទាំង​ធន់​និង​អាកាសធាតុ​។​

​លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ការផ្សព្វផ្សាយ​អំពី​បច្ចេកទេស​កសិកម្ម​របស់​គម្រោង​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី​ដែល​ធន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ការរួមចំណែក​ផ្តល់​នូវ​ចំនេះដឹង​ថ្មី​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​អាច​យក​នូវ​បច្ចេកទេស​ដែល​គម្រោង​បាន​ផ្សព្វផ្សាយ យកទៅ​អនុវត្ត​នៅលើ​ដាំ​ណាំ​ជាក់ស្តែង​ដែល​ពួកគាត់​មាន​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក​បន្ថែមថា វា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាកសិករ ដែល​គាត់​មិន​ទាន់​យល់​ដឹង​ពី​បច្ចេកទេស ព្រោះ​រាល់​បច្ចេក​ដាំ​ដំណាំ ការរៀបចំ​ដី​សម្រាប់​ធ្វើ​កសិកម្ម ដែល​បង្ហាញ​ដល់​ប្រជាបលរដ្ឋ គឺ​សុទ្ធតែ​ជា​បទពិសោធន៍​ល្អៗ​ដែល​ខាង​អ្នកបច្ចេកទេស​កសិកម្ម​ធ្លាប់បាន​អនុវត្ត​កន្លងមក​។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​ថ្មី​នេះ និង​ត្រូវ​ធ្វើឡើង​ជា​បន្តបន្ទាប់​ជូន​ប្រជាកសិករ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ស្ទឹងត្រែង ដើម្បីឲ្យ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កាន់តែ​មាន​ភាព​រីកចំរើន​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​នេះ​ដែរ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង បាន​គូសបញ្ជាក់​ការធ្ចើ​ដំណាំ​កសិកម្ម​ពិតជា​អាចផ្ត​ល់​នូវ​ជីវភាព​ល្អ​ប្រសើ​យ៉ាង​ពិតប្រាកដ ដល់​ប្រជាពលរដ្ឋ និង​កសិករ ហើយ​រិត​តែ​ល្អ​ថែមទៀត​ដែល​ប្រជាពលរដ្ឋ​អាច​យលដឹង​អំពី​បច្ចេកទេស​កសិកម្ម ព្រោះ​កាលណា​យើង​បាន​យលដឹង​ពី​បច្ចេកទេស នោះ​យើង​និង​រៀបចំ​ដំណាំ​កសិកម្ម​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង​ទីផ្សារ​អាច​ទទួលយកបាន​។​

​ឯកឧត្តម​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​បាន​បន្ថែមថា ប្រជាពលរដ្ឋ​គួ​តែ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បង្កបង្កើនផល​ក្នុង​ដី​របស់​ខ្លួន​ឲ្យបាន​ច្រើន ដើម្បី​បាន​ជា​ផលិតផល​នាំចេញ​ទៅ​ទីផ្សារ ដោយ​ប​ច្ច​ប្បន្ន​នេះ ទីផ្សារ​កសិកម្ម​នេះហើយ​កំពុង​ទទួល​បាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរ និង​មាន​តម្រូវ​នៅ​ទីផ្សា​នានា​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជា​កសិករ​ដែល​ចូលចិត្ត​ដាំ​ដុះ​ដំណាំ​ផ្សេងៗ ហើយ​ស្រប​ជាមួយ​ផ្ទៃដី​តំបន់​នេះ​អំណោយផល​ផង​នោះ​ទើប​ប្រជាពលរដ្ឋ​ខេត្ត​មាន​ការប្រែប្រួល​ផ្នែក​ជីវភាព​ពី​លំបាក់​មក​មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​មើលឃើញ​ពី​ជីវភាព​ល្អ​ប្រសើ​នេះ​ហើយ​ទើប​ឯកឧត្តម ចាត់ទុកថា (​ដី​គឺជា​មាស ទឹកជា​ប្រាក់​)​។​

​គួ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ASPIRE នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុង​ស្រុក​សៀម​បូក​ចាប់តាំងពី​ឆ្នាំ​២០១៧​មកហើយ ដោយ​បាន​អនុវត្ត​លើ​ឃុំ​គោលដៅ​ចំនួន​០៣ រួម​មាន​ឃុំ​ស្រែ​ក្រសាំង ឃុំ​សៀម​អូ​ម្រះ និង​ឃុំ​អូ​ឬ​ស្សី​កណ្តាល ដោយ​មាន​សមាជិក​ចំនួន​ជាង​៥០០​នាក់ ក្នុងនោះ​មាន​ក្រុម​បណ្តុះ​ដាំ​ណាំ​ម្នា​ស់ ដំណាំ​ស្វាយចន្ទី ក្រុម​ចិញ្ជិម​មាន់ ក្រុម​ដំណាំ​បន្លែ ក្រុម​ដាំ​ណាំ​ស្រូវ​សេរី​រាង្គ ក្រុម​ដាំ​ណាំ​ក្រូច និង​ក្រុម​ទ្រ​ទ្រ​ង​សហគម​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម និង​ក្រុម​អាជីវកម្ម​។​

​អត្ថបទ និង រូបថត ៖ មន្ទីរ​ព័ត៌មាន​ស្ទឹងត្រែង​

Tags: បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​និង​អាកាសធាតុមន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត​ស្ទឹងត្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ខេត្ត​សៀមរាប​

អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ខេត្ត​សៀមរាប​

អគ្គស្នងការ​រង​នគរបាលជាតិបង្ហាញថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​ការចូលរួម​ការពា​រ​សន្តិសុខ​ជាតិ អភិវឌ្ឍ​សង្គម ស្រឡាញ់​និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​

អគ្គស្នងការ​រង​នគរបាលជាតិបង្ហាញថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​ការចូលរួម​ការពា​រ​សន្តិសុខ​ជាតិ អភិវឌ្ឍ​សង្គម ស្រឡាញ់​និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.