មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងស្រុកអង្គរធំ
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅ ស្រុកអង្គរធំ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ កិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋនៅទីនោះ ក្នុងគោលបំណងកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និង សុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានល្អប្រសើរ ។ លោក ...