Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងស្រុកអង្គរធំ

ដោយ Pothe Thun
13/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/2493885474232701/
168
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅ ស្រុកអង្គរធំ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ កិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋនៅទីនោះ ក្នុងគោលបំណងកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និង សុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានល្អប្រសើរ ។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណចំពោះមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប ដែលបានផ្ដួចផ្ដើមការផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះ ព្រោះ ថាពិធីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បង្កើនការយល់ដឹងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងស្រុកអង្គរធំ អំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ និងជៀសវាងប្រើប្រាស់គ្រឿងញៀន ព្រោះសិស្សានុសិស្សជាទំពាំងស្នងឫស្សី ដែលប្រទេសជាតិត្រូវការ។

លោកវរៈសេនីយ៍ឯក អ៊ុ សាអាត នាយការិយាល័យប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ ថា ក្នុងនាមលោកជាវាគ្មិន ហើយអ្វីដែលលោកលើកយកមកបង្ហាញនៅពេលនេះ មិនមែនបំផុសគំនិតឲ្យបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សយកទៅអនុវត្តនោះទេ ប៉ុន្តែគឺចង់បង្ហាញនូវអ្វីៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តពីម្នាក់ទៅម្នាក់ទៅទៀតឲ្យបានកាន់តែច្រើន ព្រោះថាគ្រឿងញៀននេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងមានទោស ព្រហ្មទណ្ឌ និងខូចអនាគតខ្លួនឯងផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លឹម ភក្ដី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប បានមានប្រសាសន៍ថា គោល បំណង ដែលមន្ទីររៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន គឺដើម្បីកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និង រួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និង សុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង សហគមន៍ បានល្អប្រសើរ ។

និងជាពិសេសបង្កើនការយល់ដឹងចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ឲ្យចាប់អារម្មណ៍ នូវសកម្មភាពប្រចាំថ្ងៃកូនចៅរបស់ខ្លួន ថាតើមានជាប់សង្ស័យនឹងប្រព្រឹត្តពាក់ព័ន្ធនឹងគ្រឿងញៀនដែរឬទេ ដើម្បីរួមគ្នាបង្ការ និង ទប់ស្កាត់ឲ្យបានទាន់ពេលវេលា បើកូនចៅរបស់ពួកគាត់មានសាធាតុញៀននៅក្នុងខ្លួន ត្រូវតែបញ្ជូនទៅ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដោយទីនោះមានការបន្សាបគ្រឿនញៀន និងមានផ្ដល់នូវជំនាញផ្សេងៗទៀតផងដែរ ។

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប រៀបចំ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន នៅក្នុងស្រុកអង្គរធំ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Friday, December 13, 2019

អត្ថបទ រូបថត ៖ លោក ហាំ ម៉េងហួត

Tags: គ្រឿងញៀនមន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តសៀមរាបស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.