សាលាគណនិងមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលសម្រាប់គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាដើម្បីបង្កើននូវធនធានព្រះសង្ឃ
សាលាគណនិងមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ សម្រាប់គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ដើម្បីពង្រឹងផ្នែកគ្រប់គ្រង និងបង្កើននូវធនធានព្រះសង្ឃ ក៏ដូចជាការគ្រប់គ្រងការបង្រៀននៅតាមបណ្តាសាលាពុទ្ឋិកបឋមសិក្សា ដែលកំពុងដំណើរការនៅក្នុងទូទាំងខេត្ត ឱ្យស្របទៅតាមនិយាមគរុកោសល្យ ដែលអគ្គាធិការដ្ឋានពុទ្ឋិកសិក្សាជាតិបានកំណត់មក។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្នុងបរិវេណវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមជាព្រះគ្រូចៅអធិការ មកពីបណ្តាវត្តដែលមានសាលាពុទ្ឋិកបឋមសិក្សាក្នុងទូទាំងខេត្ត ប្រមាណជា៦០អង្គ ...