Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សាដើម្បី​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ​

ដោយ Pothe Thun
21/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌

28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ សម្រាប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សា ដើម្បី​ពង្រឹង​ផ្នែក​គ្រប់គ្រង និង​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ ក៏ដូចជា​ការគ្រប់គ្រង​ការបង្រៀន​នៅតាម​បណ្តា​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា ដែល​កំពុងដំណើរការ​នៅក្នុង​ទូទាំង​ខេត្ត ឱ្យស្រប​ទៅតាម​និយាម​គរុកោសល្យ ដែល​អគ្គាធិការដ្ឋាន​ពុ​ទ្ឋិ​ក​សិក្សា​ជាតិ​បានកំណត់​មក​។​

​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​ដំណាក់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​សិក្ខាកាម​ជា​ព្រះគ្រូ​ចៅអធិការ មកពី​បណ្តា​វត្ត​ដែលមាន​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា​ក្នុង​ទូទាំង​ខេត្ត ប្រមាណ​ជា​៦០​អង្គ ។​

​ព្រះ​តេជគុណ ទេព ភឿន ព្រះ​អនុគណ​ស្រុក​ជីក្រែង​និង​ជា​ព្រះ​វិន័យធរ​គណ​ខេត្តសៀមរាប មាន​ព្រះ​ថេរ​ដិ​កា​ថា ក្រោយពី​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប ចំនួន​៤​អង្គ​នាក់ បាន​និមន្ត​និង​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ កាលពីពេល​ថ្មីៗ​នេះ​មក សាលា​គណ​ខេត្ត​យល់ឃើញថា វគ្គ​បណ្តុះបណ្តាល​គណៈ​គ្រប់គ្រង​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​គ្រប់គ្រង​និង​បង្រៀន​ឱ្យស្រប​តាម​និយាម​គរុកោសល្យ រប​ស់ពុ​ទ្ឋិ​ក​សិក្សា​ជាតិ ដូច្នេះ​ហើ​ត​ទើប​សាលា​គណ សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើងជា​លើកដំបូង​ឡើង​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ព្រះ​តេជគុណ ទេព ភឿន មាន​ថេរ​ដិ​កា​បន្តថា រាល់​ការអនុវត្ត​នូវ​យន្តការ​ណាមួយ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត និង​បញ្ហា​ប្រឈម​ខ្លះៗ​មួយចំនួន ជាពិសេស​សមាសភាព​នៃ​អ្នកដឹកនាំ​មិនទាន់មាន​ចំណេះដឹង​គ្រប់គ្រាន់ ហេតុនេះ​ទាមទារ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម លើ​ការដឹកនាំ និង​គ្រប់គ្រង​ផ្នែក​ពុ​ទ្ឋិ​ក​បឋមសិក្សា​ដល់​គណៈ​គ្រប់​គ្រប់ ដូច្នេះ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ សង្ឃឹមថា ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ នឹង​យក​ចំណេះដឹង​ទៅ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន ដើម្បី​ទ្រទ្រង់​ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​របស់​យើង ឱ្យ​គង់វង្ស​ស្ថិតស្ថេរ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ។​

​បើតាម​ប្រសាសន៍​របស់លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បានឱ្យដឹងថា នៅ​ខេត្តសៀមរាប​មាន​សាលា​ពុ​ទ្ឋិ​ក វិទ្យាល័យ ១​សាលា ស្មើនឹង​៥​ថ្នាក់ មាន​សាម​ណៈ​សិស្ស​២០០​អង្គ នាក់ , សាលា​ពុ​ទ្ឋិ​ក​អនុវិទ្យាល័យ មាន​២​សាលា ស្មើនឹង​៨​ថ្នាក់ មាន​សាម​ណៈ​សិស្ស​ចំនួន​៣៦៤​អង្គ , សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា​មាន ៤៨​សាលា ស្មើនឹង​៧២​ថ្នាក់ មាន​សាម​ណៈ​សិស្ស​ចំនួន ១២៨៩​អង្គ នាក់ , មាន​សាលា​ធម្ម​វិន័យ ៣០​សាលា ស្មើនឹង​៤៤​ថ្នាក់ មាន​សាម​ណៈ​សិស្ស ៦៨០ អង្គ នាក់ , មាន​គ្រូ​ក្របខ័ណ្ឌ​១៩​រូប , គ្រូ​ជាប់កិច្ចសន្យា ៨៥​រូប និង​គណៈ​គ្រប់គ្រង​សាលា​២១​អង្គ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព្រះសង្ឃមន្ទីរ​ធម្មការ​និង​សាសនា​សាលា​គណសាលា​ពុទ្ធិកបឋមសិក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​

អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1377 shares
    Share 551 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    306 shares
    Share 122 Tweet 77

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.