អភិបាលខេត្តត្បូងឃ្មុំអំពាវនាវដល់ប្រជាជនទូទាំងខេត្តសូមចូលរួមសហការជាមួយមន្ត្រីជំរឿន និងផ្ដល់ព័ត៌មានពិតប្រាកដឱ្យបានគ្រប់ៗគ្នា
ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំរឿនខេត្ត ចុះអនុវត្តការជំរឿនទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ "ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា" ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ...