Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កានិង​លោកជំទាវ បាន​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប​ហើយ នៅ​ម៉ោង ៨:៥០ នាទី ព្រឹក​នៅថ្ងៃនេះ​

ដោយ Pothe Thun
09/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កានិង​លោកជំទាវ បាន​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប​ហើយ នៅ​ម៉ោង ៨:៥០ នាទី ព្រឹក​នៅថ្ងៃនេះ​
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ( Maithripala Sirisena ) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា និង​លោកជំទាវ អមដំណើរ​ដោយ​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត បាន​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប​ហើយ កាលពី​វេលា​ម៉ោង ៨:៥០​នាទី នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​នេះ តាម​យន្តហោះ​ពិសេស​ពី​រាជធានី​ភ្នំពេញ ។​

​វត្តមាន​របស់​ឯកឧត្តម​ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា​និង​លោកជំទាវ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន ទទួល​ការស្វាគមន៍​ពី​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រី​អ្នកមុខអ្នកការ​សំខាន់ៗ​ជាច្រើនរូប​ទៀត ។​

​គួររំលឹកថា វត្តមាន​របស់​ឯកឧត្តម​ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា និង​លោកជំទាវ នៅ​ខេត្តសៀមរាប​នាពេលនេះ តាម​គម្រោង​ផែនការ ឯកឧត្តម Maithripala Sirisena និង​លោកជំទាវ នឹង​អញ្ជើញ​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន ដែលជា​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ នៅក្នុង​ទឹកដី​ខេត្តសៀមរាប ដែលមាន​ចំណាប់អារម្មណ៍​ដូចគ្នា​ទៅនឹង​ប្រមុខរដ្ឋ​ដទៃ​ជាច្រើន​ទៀត​ដែរ និង​បន្ទាប់ពី​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​ហើយ​នោះ ឯកឧត្តម ប្រធានាធិបតី និង​លោកជំទាវ នឹងត្រូវ​ទទួល​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​ឯកឧត្ដម​អភិបាលខេត្ត ហើយ​នៅពេល​រសៀល ឯកឧត្តម នឹង​អញ្ជើញ​ទស្សនា​នៅ​សិប្បកម្ម​ផលិត​វត្ថុ​សិល្បៈ នៅ​ខេត្តសៀមរាប មុននឹង​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា ឯកឧត្តម Maithripala Sirisena បាន​អញ្ជើញ​មកដល់​កម្ពុជា នៅ​ម៉ោងជាង​១១​ព្រឹក នា​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​រយៈពេល​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា កាលពី​នា​រសៀល ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្ដម Maithripala Sirisena ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា បាន​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ដើម្បី​បើកឱកាស និង​ពង្រីក​ការវិនិយោគ ក៏ដូចជា​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ឱ្យ​កាន់​ធំធាត់​ថែមទៀត​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា និង​លោកជំទាវ ចា​យ៉ាន់​ធី ស៊ី​រី​សេនា ភរិយា​របស់​ឯកឧត្តម​ប្រធានាធិបតី បាន​អញ្ជើញ ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង​កម្ពុជា និង បន្ទាប់មក​ឯកឧត្ដម Maithripala Sirisena ប្រធានាធិបតី​ស្រ​លង្កា និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ព្រមទាំង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​»​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះដែរ ឯកឧត្ដម Maithripala Sirisena ប្រធានាធិបតី​ស្រ​លង្កា និង​លោកជំទាវ អមដំណើរ​ដោយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​កម្ពុជា បាន​ឆ្លៀត​ចូលទៅ​ដើរលេង​កម្សាន្ត​នៅ​ផ្សារ​ទំនើប​អេ​អន​១ ដែល​កម្មវិធី​ដើរលេង​កម្សាន្ត​នៅ​ផ្សារ​អេ​អន​១​នេះ ជា​កម្មវិធី​មួយ​ឯកជន​មួយ​មិន​ស្ថិតក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​នៅ​កម្ពុជា​នោះឡើយ​។​

​នៅ​រសៀល ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី នៅ​វិមាន​សន្តិភាព ដើម្បី​ពង្រីក និង​ពង្រឹង​ចំណង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ដោយ​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​វិស័យ​អប់រំ​, វប្បធម៌​, ទេសចរណ៍​, ពាណិជ្ជកម្ម​, អាកាសចរណ៍​ស៊ីវិល និង​ពិសេស​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់ មកកាន់​ប្រទេស​កម្ពុជា ឬ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ស្រីលង្កា​ជាដើម​។​

​បន្ទាប់មក ឯកឧត្ដម Maithripala Sirisena និង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ២ ក្នុងនោះ​មាន ៖ ទី​១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ច​ពិគ្រោះ​យោបល់ រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ដែល​ចុះហត្ថលេខា​ដោយ​លោកជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និង​ឯកឧត្តម Vansantha Senanayake មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ស្រីលង្កា និង ទី​២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ក្រុង​កូ​ឡំ​បូ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ប្រធានសភា​ពាណិជ្ជកម្ម​ស្រីលង្កា​។​
​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​ប្រធានាធិបតី នឹង​អញ្ជើញ​ទៅកាន់​វត្ត​លង្កា និង​ប្រគេន​សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា នូវ​កូនដើម​ពោធិ៍​នៃ​មហាពោធិ​ព្រឹក្ស​ពី​ក្រុង​អនុ​រា​ធ​បុ​រៈ ហើយ​បន្ទាប់មក ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧ​ត្តុ​ង្គ ។​

​សូមបញ្ជាក់ថា ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្មី​សេនា (Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា និង​លោកជំទាវ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​រយៈពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

 

​អត្ថបទ ៖ លោក លីវ សាន្ត
​រូបថត ៖ ក្រុមការងារ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
​

Tags: Maithripala Sirisenaប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​នៃ​ស្ថានទូត​ម៉ាឡេស៊ី​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​នៃ​ស្ថានទូត​ម៉ាឡេស៊ី​

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.