Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​នៃ​ស្ថានទូត​ម៉ាឡេស៊ី​

ដោយ Pothe Thun
09/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​នៃ​ស្ថានទូត​ម៉ាឡេស៊ី​
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​Eldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា នឹង​សហការី នៅ​សាលា​ខេត្តសៀមរាប ។

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម Eldeen Husaini Mohd Kashim ក៏បាន​ធ្វើការ​បញ្ជា​ក់អំ​ពី​គោលបំណង​របស់​គណៈប្រតិភូ មក កាន់​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ដោយបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍ កសិកម្ម ។ ដោយ​វិស័យ​ទេសចរណ៍​នេះ ហើយ​ដែល​នាំមក​នូវ​ចំណូល​មិនចេះ​រីងស្ងួត ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ចង់បាន​ការផ្លាស់ប្តូរ​ភ្ញៀវ​ទេសចរណ៍​រវាង​ប្រទេស ទាំងពីរ​ផងដែរ ។ ឯកឧត្តម​ក៏បាន​បញ្ជាក់ថា នេះ​ជា​ខេត្ត​ទី​៤​ហើយ ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​របស់​ប្រតិភូ​ឯកអគ្គរដ្ឋទូត តាម​បណ្តា​ខេត្ត គោលដៅ​ទេសចរណ៍ ។

​ឯកឧត្តម Eldeen Husaini Mohd Kashim មានប្រសាសន៍​បន្តថា ដំណើរ​បំពេញបេសកកម្ម​នេះ គឺ​ដើម្បី​ជួប​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​គណៈ​អភិបាលខេត្ត លើ​ការងារ​មួយចំនួន ក្នុងការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​នឹង​គ្នា រវាង​ប្រទេស​ម៉ាឡេស៊ី និង រដ្ឋបាល​ខេត្តសៀមរាប ហើយ​សម្រាប់​គោលដៅ​នៅ​ឆ្នាំ​២០២០ ប្រទេស​ម៉ាឡេស៊ី និង​ក្លាយទៅជា​តំបន់​ទស្សនា ព្រមទាំង​បាន ស្នើសុំ​ដាក់ជូន​នូវ​គម្រោង​មួយចំនួន ដោយបាន​ផ្តោត​សំខាន់​លើ​វិស័យ កីឡា ( វាយ​កូន​ហ្គោល និង បាល់បោះ ) ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

​ក្នុងនោះ ដែរ​គណៈប្រតិភូ​ក៏បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​សុខាភិបាល និង សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត សុំ​ឲ្យ​មាន​អ្នក​ម​គ្គុ​ទេស​ក៏ ទេសចរ ចេះ​និយាយ​ភាសារ​ម៉ាឡេស៊ី ហើយ​បើ​មានបំណង​ចង់​ធ្វើការ​បណ្តុះបណ្តាល​ភាសារ​ម៉ាឡេស៊ី ឯកឧត្តម​នឹងធ្វើ​ការ បញ្ជូន​គ្រូបង្រៀន ឲ្យ​មក​បង្រៀន​សិស្ស​កម្ពុជា​ផងដែរ ។ ចំពោះ​ការងារ​កសិកម្ម នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​នៅ ខេត្តសៀមរាប ដើម្បី​ឲ្យ​មានការ​ផលិត និង ការបែងចែក​ផលចំណេញ​ជាមួយគ្នា ព្រមទាំង​មាន​ចំណាប់អារម្មណ៍​លើ​ការដាំ​ដំណាំ​អំពៅ ទៀតផង ។ ឯកឧត្តម​ក៏​គូសបញ្ជាក់ថា នូវ​រាល់​ចំណុច​ដែល​បានលើកឡើង​នេះ ជា​កត្តា​ជួយ​ជម្រុញ​ដល់​អ្នកវិនិយោគ និង អ្នកទេសចរ ប្រទេស​ម៉ាឡេស៊ី ចូលមក​ធ្វើ​ធុរៈកិច្ច និង ទេសចរណ៍​នៅ​កម្ពុជា សំខាន់​គឺ ខេត្តសៀមរាប ។​

​ជាការ​ឆ្លើយតប ឯកឧត្តម ទៀ សីហា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ ដែល​បាន​លើក​នូវ​គោល​គំនិតល្អៗ ក្នុង​កិច្ច​សហប្រតិបត្តិ ការ​នឹង​គ្នា រវាង​ប្រទេស​ម៉ាឡេស៊ី និង កម្ពុជា សំខាន់​ខេត្តសៀមរាប ក្នុង​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​បានយូរ​អង្វែង ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន​គូសបញ្ជាក់ថា វិស័យ​កីឡា ក៏​ជា​ចលករ​មួយ​ក្នុងការ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍ ហើយក៏​នាំមក​នូវ​សុខភាព រាងកាយ​រឹងមាំ​ទៀតផង ។ ម្យ៉ាងទៀត​ដោយ​ខេត្តសៀមរាប ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​សកលលោក ចូលមក​ទស្សនា​កម្សាន្ត ហើយ ភ្ញៀវ​មួយចំនួន ដែលជា​អ្នក​ស្នេហា​កីឡា ក៏បាន​ចូលរួម​ប្រកួត​ជាមួយ​យុវជន​កម្ពុជា ហើយ​នៅ​ខេត្តសៀមរាប ក៏មាន​ទីកន្លែង​វាយ​កូន​ហ្គោល ចំនួន ៣​កន្លែង​ផងដែរ ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​គាំទ្រ​នូវ​ការលើកឡើង​របស់​ប្រតិភូ លើ​វិស័យ​កីឡាបាល់បោះ ដែល​យុវជន​យើង​នាពេល បច្ចុប្បន្ន បាន​កំពុង​ពេញនិយម​ក្នុង​វិស័យ​កីឡា​គ្រប់​ប្រភេទ ហើយក៏​ជា​ឱកាស​ដ៏​ល្អ​ក្នុង​កិច្ចពិភាក្សា​ទៅលើ​កីឡា​នៅ​កម្ពុជា​ផងដែរ ។​

ក្នុងនោះ​ឯកឧត្តម​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​បញ្ហា​សណ្ឋាគារ និង ស្បា​រ៏ នៅ​ខេត្តសៀមរាប យើង​មិនទាន់មាន​ភាព​ដ៏​សម្បូរបែប​ដូច​ទៅនឹង ប្រទេស​ជិត​ខាន​នោះឡើយ ។ ម្យ៉ាងទៀត​ចំនួន​ភ្ញៀវទេសចរ​នា​ឆ្នាំ​២០១៨ គឺមាន​ការកើនឡើង តែ​នៅ​ដើមឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​មាន ការថយចុះ ដូច​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ទោះបី​ស្ថានភាព​ការធ្លាក់​ភ្ញៀវ​ចុះ​ក៏ដោយ ក៏មាន​អ្នក វិនិយោគ​បាន​ចូលមក​បណ្តាក់ទុន ក្នុង​វិស័យ​ទេសចរ​នៅ​ខេត្តសៀមរាប​ផងដែរ ។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​គណៈប្រតិភូ ក្នុង​ការជួយ ជម្រុញ​អ្នកវិនិយោគ និង អ្នកទេសចរ​ប្រទេស​ម៉ាឡេស៊ី ចូលមក​ធ្វើ​ទេសចរ​នៅ​ខេត្តសៀមរាប ក្រោម​កិច្ច​សហការគ្នា​រវាង​ខេត្តសៀមរាប និង ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ជម្រុញ​នូវ​សេវាកម្ម​ទេសចរណ៍​បាន​ដំណើរការ​ទៅដោយ​រលូន ក្នុង​គោលដៅ​ផលប្រយោជន៍​នៃ​ប្រទេស​យើង ទាំងពីរ​ទៅ​ពេលអនាគត ៕

   

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ស្ថានទូត​ម៉ាឡេស៊ី​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.