មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់លោក លោកស្រីជាប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរព័ត៌មានរាជធានី ខេត្តទូទាំងប្រទេស ដើម្បីបង្កើនសមត្ថភាព និងយល់ដឹងកាន់តែច្បាស់ពីនីតិវិធីចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសការចុះបញ្ជីដោយប្រើប្រាស់លើប្រព័ន្ធ SARMIS។ ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម ថាច់ ...