មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និង ...