ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ករណីរឿងផ្លូវខូចក្នុងក្រុងសៀមរាប
បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋពេលបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន លើករណីផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បានខូចហើយមិនជួសជុល ដែលធ្វើឲ្យប៉ះពាល់ដល់ទីក្រុងទេសចរណ៍មួយនេះ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ខណៈដែលលោកទើបចូលកាន់តំណែងជាប្រធានមន្ទីរនៅដើមខែសីហាកន្លងមកនេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប មានប្រសាសន៍ថា ផ្លូវនៅក្នុងតំបន់ទេសចរណ៍អង្គរ មានគម្រោងអភិវឌ្ឍន៍ និងជួសជុលច្រើនកន្លែង មានទាំងគម្រោងរបស់សាលាខេត្ដ ...