Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​

ដោយ Pothe Thun
17/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ទៀ សីហា បានចាត់ទុក​មរណភាព​របស់លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិក​ព្រឹទ្ធសភា គឺជា​ការបាត់បង់​ស្វាមី បិតា ជីតា ដែល​ប្រកបដោយ ព្រហ្ម​វិហារធម៌ និង​ជា​ការបាត់បង់ ឥស្សរជន​ស្នេហា​ជាតិ ដ៏​ឧត្តុងឧត្តម ដែល​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និង​ហ៊ាន​បូជា​ជីវិត ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​មាតុភូមិ​កម្ពុជា​យើង ។​

​ឯកឧត្តម​ក៏បាន​ថ្លែងថា ក្នុងឱកាស​ប្រកប​ដោយ​សមា​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សៀមរាប សូម​ចូលរួម​ចែករំលែក​នូវ​មរណទុក្ខ​ដោយ​ក្តី​ស្រណោះ និង​អាឡោះអាល័យ​ជាមួយ លោកស្រី និង​បុត្រា បុត្រី ព្រមទាំង​បងប្អូន​កូនក្មួយ​ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ជាទីបំផុត​។ ហើយ​យើងខ្ញុំ​ក៏​សូម​ឧទ្ទិស​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់​បាន​ចាប់កំណើត ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១:២០​នាទី ទៀប​ភ្លឺ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​ជរាពាធ​។ ហើយ​សព​លោក ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ប្រពៃណី​សាសនា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅក្នុង​គេហដ្ឋាន លេខ​១៤៧ ស្ថិត​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ៕

​អត្ត​បទ​និង​រូបភាព​៖​រដ្ឋបាល​ខេត្ត​សៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថងប្រតិភូ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.