Sunday, June 15, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

ដោយ Pothe Thun
18/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាល រង​ខេត្ត រួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមា ជិកា​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ព្រមទាំង​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​កាន់​វេន​ទី​៥ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិត​ក្នុង​ក្រុង​សៀមរាប ។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍ថា ក្នុង​ចន្លោះ​ពី​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​យើង បាន​ធ្លាក់ចុះ​ទៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ ប៉ុល ពត បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​គ្រប់​បែបយ៉ាង ទាំង​ខាង​ជំនឿ​សាសនា ការ​ដើរហើរ និង​ការនិយាយស្ដី ចំណែក​ព្រះសង្ឃ​វិញ ក៏​ត្រូវបាន​ចាប់​ផ្សឹក​ក​ជម្លៀស​ចេញពី​វត្ត ហើយ​វត្ត​អារាម​ក៏​ក្លាយជា​ទី​ឃុំឃាំង កាប់សម្លាប់ ឬ​ជា​កន្លែង​ចិញ្ចឹមសត្វ ប្រជាជន​ត្រូវបាន​បង្អត់ អាហារ ធ្វើការ​ពលកម្ម​ស្ទើរ​គ្មាន​សម្រាក ភ័យព្រួយ​នឹង​ការកាប់សម្លាប់​គ្រប់ពេលវេលា ប៉ុន្តែ​ដោយសារ​គុណ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​ការបំផ្លិចបំផ្លាញ និង​កាប់សម្លាប់ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍​បន្ថែម​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក អណ្តូងទឹក​ព្រះវិហារ ឧបដ្ឋានសាលា សេ​នាសនៈ និង​ពិធី​សាសនា នានា ។​ល​។ ត្រូវ​បាន​ស្តារ និង​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​ពុំ​ដល់ ពិសេស​ព្រះពុទ្ធសាសនា​ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ជា​«​សាសនា​របស់​រដ្ឋ​» ហើយ​បច្ចុប្បន្ន​វិស័យ​ពុទ្ធិកសិក្សា ក៏​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​យើង​មាន​សាលា​ធម្ម​វិន័យ ចាប់ពី​ថ្នាក់​ត្រី ថ្នាក់​ទោ ថ្នាក់​ឯក និង​សាលា​ពុទ្ធិក​បឋមសិក្សា រហូត​ដល់​ពុទ្ធិកវិទ្យាល័យ និង​មាន​ពុទ្ធិក​សាកលវិទ្យាល័យ​ថែមទៀត​ផង ។​

​គួររំលឹកថា ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ការ​កាន់បិណ្ឌ​ចំនួន​០៧​លើក គឺ​៖ ១. ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​១ នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន ក្នុង​ក្រុង​សៀមរាប , ២. ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​២ នៅ​វត្ត​រាជ​បូព៌ ក្នុង​ក្រុង​សៀមរាប , ៣. ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៣ នៅ​វត្ដ​ទេព​ពោធិ​វង្ស ក្នុង​ក្រុង​សៀមរាប , ៤. ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៤ នៅ​វត្ត​កេសរា​រាម ក្នុង​ក្រុង​សៀមរាប , ៥. ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៥​នៅ​វត្ត​ប្រាសាទ​គោកចក ក្នុង​ក្រុង​សៀមរាប , ៦. ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៦ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប និង ៧. ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៧ នៅ​វត្ត​ដំណាក់​ចន្ទរា​ម​(​ហៅ​វត្ត​ក្រ​កៀត​) ក្នុង​ឃុំ​មុខ​ប៉ែន ស្រុក​ពួក ។​

​សូមបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ ឬ​អ្នកស្រុក​ខ្លះ​ហៅថា​បុណ្យ​កាន់​វេន ជា​បុណ្យ​តាម​កាល និង​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ឋសាសនា ដែល​កើតមានឡើង​តាំងពី​សម័យ​ពុទ្ឋកាល​មកម្ល៉េះ ដែល​កាលនោះ​មាន​រយៈពេល​៣​ខែ​គិត​ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា​រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា គេ​ហៅថា​បុណ្យ​បវរ​ណា​បច្ច័យបួន ដើម្បី​ផ្គត់ផ្គង់​ភត្តាហារ​ប្រចាំថ្ងៃ​ដល់​ព្រះសង្ឃ​ដោយសារ​ភ្លៀង​ជោគជាំ លំបាក​ក្នុង​ការ​ត្រាចរ​បិណ្ឌ​បាត្រ ប៉ុន្តែ​ចាប់ពី​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ដួង​មកដល់​បច្ចុប្បន្ន ពិធី​នេះ​ត្រូវបាន​ប្រារព្ឋ​ឡើង​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច​ខែ​ភទ្របទ ដោយ​ព្រះអង្គ​ឈ្វេងយល់​ថា ពិធី​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយសារ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ទើប​ព្រះអង្គ​កំណត់​ឱ្យ​ធ្វើ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌវេន​ទី​៥​​វត្ត​ប្រាសាទ​គោកចកអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    285 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    764 shares
    Share 585 Tweet 75
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8945 shares
    Share 5409 Tweet 1473
  • ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

    21 shares
    Share 8 Tweet 5
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.