Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

ដោយ Pothe Thun
18/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​និង​ដាំ​កូន​ឈើ​១០០០​ដើម​នៅ​មុខ​ប្រាសាទអង្គរវត្ត ក្រោម​វត្តមាន​លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយក រង​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ មន្ទីរ​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន អ្នកលក់ដូរ មន្ត្រី បុគ្គលិក ពលករ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រមាណ​ជាង​៥០០​អង្គ​/​នាក់ ។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា បំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ថ្ងៃនេះ គឺ​ដើម្បី​បញ្ជៀប​ចំណេះដឹង​ផ្នែក​បរិស្ថាន ដល់​អាជីវករ​ដែល​លក់ដូរ​ក្នុង​តំបន់​អង្គរ ឱ្យ​ចេះ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ឱ្យ​មន្ត្រី​បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បម្រើការ​នៅ​តាម​ប្រាសាទ យកចំណេះ​ដឹង​ពី​បរិស្ថាន ដើម្បី​ណែនាំ​ភ្ញៀវ​លើ​ការថែរក្សា​បរិស្ថាន​ផងដែរ ព្រោះ​បរិស្ថាន​គឺ​សំខាន់​ណាស់​ទាំង​ក្នុង​តំបន់​អង្គរ​និង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​គ្រប់​គ្នា​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​បរិស្ថាន​ស្អាត​ជា​និច្ច ហើយ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ឱ្យ​តំបន់​អង្គរ មាន​សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ល្អ ទើប​អាច​ទាក់ទាញ​ទេសចរ​ឱ្យ​មក​ទស្សនា​បាន​ច្រើន​កុះករ​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង បាន​មានប្រសាសន៍ថា អង្គរវត្ត គឺជា​កន្លែង​គោរពបូជា​ដ៏​ស័ក្តិសិទ្ធិ​និង​ជា​បុរាណ​ដ្ឋា​ន​បេតិកភណ្ឌ​ពិភពលោក ដែល​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ទាំង​សំណង់​ប្រាសាទ​ដ៏​វិចិត្រ​និង​បរិស្ថាន​ឱ្យ​បាន​ល្អប្រសើរ ហើយ​បញ្ហា​បរិស្ថាន​គឺជា​រឿង​សំខាន់​នៅក្នុង​តំបន់​អង្គរ ដូច្នេះ​យើង​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់គ្នា​។​

​លោក យិត ចាន់​ដា​រដ្ឋ បាន​លើកឡើង​ថា បញ្ហា​បរិស្ថាន​ក៏​ជា​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​តំបន់​ទេសចរណ៍​អង្គរ​មាន​កំណើន​ទេសចរ​កើនឡើង​និង​ធ្លាក់ចុះ ហើយ​អ្វីៗ​ទាំងអស់ គឺជា​ចំណែក​នៃ​ទំនួល​ខុស​ត្រូវ​របស់​អ្នក​គ្រប់គ្នា ដើម្បី​ឱ្យ​បរិស្ថាន​នៅទីនេះ​ស្អាត មិនមែន​សម្រាប់ តែ​អាជ្ញាធរ​ជាតិ​អប្សរា​តែម្នាក់ឯង​ឡើយ ហើយ​ទាក់ទង​នឹង​ភាព​ស្រស់​ស្អាត​នៃ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ធ្លាប់​ទទួលបាន​វិញ្ញាបនបត្រ ពី​ស្ថាប័ន​ធានា​គុណភាព​បរិស្ថាន​ស្អាត​ពី​ប្រទេស​ជប៉ុន​ចំនួន​៥​ដង​រួចមកហើយ ដែល​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​មក​ទស្សនា​នៅ​តំបន់​អង្គរ ដូច្នេះ​ក្នុង​ឱកាស​នេះ សំណូមពរ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ មាន​ទាំង​អ្នកលក់ដូរ អ្នកទេសចរ អ្នកបម្រើ​ការងារ​ក្នុង​តំបន់​អង្គរ បន្ត​ការចូលរួម​លើកកម្ពស់ បរិស្ថាន​ស្អាត​ជា​បន្តទៅទៀត ដើម្បី​ឱ្យ​អង្គរ​នៅតែ​ជា​ទិសដៅ​ទស្សនា​លេខ​១​និង​បរិយាកាស​ល្អ​រហូត​ទៅ​៕

 

​អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ និង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​ដាំ​កូន​ឈើអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

អារ៉ាប៊ីសាអ៊ូឌីតនឹង​ស្តារ​ផលិតកម្ម​ប្រេង​ឆៅ​ឡើងវិញ នៅ​ចុង​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​

អារ៉ាប៊ីសាអ៊ូឌីតនឹង​ស្តារ​ផលិតកម្ម​ប្រេង​ឆៅ​ឡើងវិញ នៅ​ចុង​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.