Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

ដោយ Pothe Thun
18/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ញ៉ែម សារិទ្ធ លេខាធិកា​រង​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី មានប្រសាសន៍ថា សភាព​ការ​បច្ចុប្បន្ននេះ គឺ​មាន​ការ​ប្រណាំងប្រជែង​សព្វាវុធ ជាពិសេស​អាវុធ​ប្រល័យ​លោក​នៅ​ឧបទ្វីប​កូរ៉េ កូរ៉េខាងជើង បាន​បង្កើន​នូវ​សមត្ថភាព​អាវុធ នុយ ក្លេ​អ៊ែរ ដោយ​ធ្វើ​ការសាកល្បង​បាន​ជោគជ័យ​នូវ​ប្រភេទ​ម៉ី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម និង​ឆ្ងាយ ដែល​អាច​នាំ​ក្បាល​នុយក្លេអ៊ែរ​ចំ​នូវ​គោល ដៅ​កំណត់ ដែល​បញ្ហា​នេះ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី បាន​កំពុង​រួមគ្នា​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី និង UNICHI,EU ដើម្បី​ធ្វើ​ការហ្វឹកហាត់​សិក្សា វាយតម្លៃ​ការងារ​គ្រប់គ្រង​ហានិភ័យ​នៃ​សារធាតុ​គីមី​នៅ​កម្ពុជា ហើយ​បើ​ទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា មិនមែន​ជា​អ្នក​ផលិត​នូវ​រាល់​សារធាតុ​គីមី និង​សម្ភារ​គីមី​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​បាន​នាំ​ចូល​យ៉ាង​ច្រើន​នូវ​សា​ធាតុ​ពុល​គួរឱ្យកត់សម្គាល់ ដែល​ធ្វើឱ្យ​មាន​ការ​គម្រាមកំហែង និង​ផលប៉ះពាល់​ដល់​ប្រទេស​យើង ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ញ៉ែម សារិទ្ធ មានប្រសាសន៍​បន្ថែម​ថា ដើម្បី​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​រាល់​ហានិភ័យ អាជ្ញាធរ​ជាតិ​អាវុធ​គីមី បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​បណ្តា​ខេត្ត តាម​ព្រំដែន រុករក​ឃើញ​នូវ​គ្រាប់បែក​គីមី ដែល​បាន​ប្រើ​នៅ​ទ​ស្សវត ៦០-៧០ ដូចជា ខេត្ត​មណ្ឌល​គី​រី ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង ដោយ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​គ្រោះមហន្តរាយ​ដល់​សុខភាព​ល​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ បង្ក​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ ដូចជា​ធ្វើឱ្យ​កុមារ​ក្បាល​ធំ យុវវ័យ​មួយចំនួន​មាន​សុខភាព​ខុស​ប្រក្រតី​ជាដើម ដូច្នេះ​សូម​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត មន្ត្រី​អនុវត្ត​ច្បាប់​នៅ​គ្រប់​មូលដ្ឋាន ចូលរួម​ទប់ស្កាត់​រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់​ជាពិសេស​នៅ​តាម​ច្រកព្រំដែន ឱ្យបាន​កាន់តែ​សកម្ម ដើម្បី​ទប់ស្កាត់​នូវ​រាល់​ហានិភ័យ​ផ្សេង ដែល​កើតឡើង​ដោយា​សា​ធាតុគីមី​នៅ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ឯកឧត្តម ញ៉ែម សារិទ្ធ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ការហាមឃាត់ អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​វិទ្យុសកម្ម នៅ​សាលប្រជុំ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ រួមជាមួយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​សៀមរាប ជាច្រើនរូប ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ញ៉ែម សារិទ្ធ មានប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​បំពេញ​នូវ​វិធាន​ច្បាប់​ដែល​ពាក់ព័ន្ធ កម្ពុជា​បាន​ចូលរួម​ជា​សមាជិក​នៃ​រដ្ឋ​ភាគី​សន្ធិសញ្ញា​និង​អនុសញ្ញា ទៅ​នឹង​ការគ្រប់គ្រង​សារធាតុពុល​តាម​ការកំណត់​របស់​អន្តរជាតិ ព្រម​ទាំង​ថ្នាក់​ជាតិ​ចំនួន​១៧​ស្ថាប័ន ដើម្បី​រួមគ្នា​ផ្សព្វផ្សាយ​ច្បាប់​និង​មាន​វិធានការ​ម៉ឺងម៉ាត់ អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដូចនេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការហាមឃាត់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម នឹង​នាំមក​នូវ​បទពិសោធន៍​ថ្មីៗ ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​បរិស្ថាន សុខភាព​សាធារណៈ​ជៀសផុត​ពី​មហន្តរាយ​បង្ករ​ឡើង​ដោយ​អាវុធ​ទាំងនោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ក្នុងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ពិធី​ផ្សព្វផ្សាយ​នេះ ព្រោះថា អាវុធ​គីមី អាវុធ​នុយក្លេអ៊ែ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម ត្រូវបាន គេ​ឱ្យ​រហស្សនាម​ថា ជា « អាវុធ មហា ប្រល័យ​» ដោយសារ​សារធាតុ​នេះ អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដល់​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ដែល​បណ្តាល ឱ្យ​កើត​ជំងឺ​ជា​ច្រើន​ប្រភេទ ដូចជា​ធ្វើឱ្យ​កុមារ​មាន​ក្បាល​ធំ យុ​វ័យ​មួយចំនួន មាន​សុខភាព​ខុស​ប្រក្រតី​ជាដើម ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែម ថា ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​នាពេលនេះ គឺ​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​ស្ថាន ភាព រីកចម្រើន​ដល់​ពិភពលោក ដូច្នេះ​តាមរយៈ​នេះ សូម​ក្រើនរំលឹក និង​ណែនាំ​ដល់​មន្ទីរ​-​អង្គភាព កងកម្លាំង​គ្រប់​អង្គភាព ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ប្រឆាំង​រាល់​អំពើ​ភេរវកម្ម​ទាំងឡាយណា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ពង្រឹង​ការ​កា​ពារ​តាម​មូល ដ្ឋា​ន និង​ត្រួតពិនិត្យ​ការដឹកជញ្ជូន ឆ្លងកាត់​អាវុធ​ខុសច្បាប់ និង​អាច​ជា​តំបន់​ជ្រកកោន ឬ​ការឆ្លងកាត់​នៃ​ភេរ​វជន ព្រមទាំង​បញ្ហា​អសកម្ម​មួយចំនួន​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ការហាមឃាត់ អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​វិទ្យុសកម្ម​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជាអាវុធ​គីមី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

អារ៉ាប៊ីសាអ៊ូឌីតនឹង​ស្តារ​ផលិតកម្ម​ប្រេង​ឆៅ​ឡើងវិញ នៅ​ចុង​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​

អារ៉ាប៊ីសាអ៊ូឌីតនឹង​ស្តារ​ផលិតកម្ម​ប្រេង​ឆៅ​ឡើងវិញ នៅ​ចុង​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​

ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ជាមួយ​គណៈប្រតិភូសមាគម​ពាណិជ្ជករ​ខេត្ត​សាន​ស៊ី នៃ​ប្រទេស​ចិន​

ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ជាមួយ​គណៈប្រតិភូសមាគម​ពាណិជ្ជករ​ខេត្ត​សាន​ស៊ី នៃ​ប្រទេស​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.