Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

ដោយ Pothe Thun
17/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អបអរសាទរ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​បើក សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ក្នុង​ក្របខណ្ឌ​ប្រទេស CLMTV នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​សម្ដេច​តេជោ បានលើកឡើង ក្រុម​ប្រទេស​ទាំង​៥ រួម​មាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បាន​យកចិត្តទុកដាក់ ផ្តល់​ឱកាស​ការងា​រស​ម​រម្យ ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ស្រប​តាម​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន ឆ្នាំ​២០០៧ និង​ឯកច្ឆន្ន​ភាពអាស៊ាន ស្តី​ពី​ការការពារ​និង ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​២០១៧​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) នាពេលនេះ​។

​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ទាក់ទង​នឹង​ទេសន្តរប្រវេសន៍​ការងារ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​កំណែទម្រង់​គ្រប់​វិស័យ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយ​ចំនួន​រួមមាន គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ , គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេក ទេស​និង​វិជ្ជាជីវៈ​, គោលនយោបាយ​ស្តីពី​ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​, កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​, ជាពិសេស ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​រួមចំណែក​ក្នុងការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​។​

​មួយវិញទៀត សម្រាប់​របប​សន្តិសុខ​សង្គម ក្រប​ខណ្ឌ​គោលនយោបាយ​នេះ​បាន​គិតគូរ​ដល់​មន្ត្រីរាជកា​រ​សាធារណៈ កម្មករ​និយោជិក វិស័យ​ឯកជន ដោយ​បង្កើត​ឱ្យ​មាន​របប​ធានារ៉ាប់រង​សង្គម​ផ្នែក​សុខុមាលភាព ជរា​ភាព ទុព្វលភាព មរណភាព និង​ហានិភ័យ​ការងារ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល បង្កើន​ផលិតភាព​ការងារ និង​យុត្តិធម៌​សង្គម​។

​ជា​លទ្ធផល កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​សោធន​និវត្តន៍​ដែល​គ្របដណ្តប់​លើ​សហគ្រាស គ្រឹះស្ថាន​ផ្នែក​ផលិតកម្ម ផ្នែក​សេវាកម្ម និង​ផ្នែក​សាធារណៈ ស្ទើរតែ​១០០​ភាគរយ នៃ​កម្មករ​និយោជិក និង​មន្ត្រី​សាធារណៈ​។ ទន្ទឹមនឹងនេះ កម្ពុជា​កំពុង​រៀបចំ និង​ដាក់​ឱ្យ​អនុវត្តន៍​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នៅ​ឆ្នាំ​២០១៨​កន្លងមកនេះ ដើម្បី​ពង្រីក​វិសាលភាព​បន្ថែម ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ស្វ័យ​និយោជន៍ និង​ពលករ​ទេសន្តរប្រវេសន៍​ផងដែរ​។ តាមរយៈ​របប​សន្តិសុខ​សង្គម​កម្ពុជា នឹង​មាន​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​កាន់តែ​ប្រសើរ​ឡើង ដែល​ជួយ​ដល់​ការអភិវឌ្ឍ សុខុមាលភាព​សង្គម​ជូ​ន​ដល់​កម្មករ​និយោជិក និង​មន្ត្រី​សាធារណៈ ព្រមទាំង​ធ្វើឱ្យ​សង្គម​កាន់តែ​មាន​សមធម៌​។

​ជាមួយ​នោះ ដើម្បី​សម្រេចបាន​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ផែនទី​បង្ហាញផ្លូវ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖

១)​ប្រទេស CLMTV សូម​ធ្វើ​ការពិភាក្សា​ដោយ​ល​ឈរលើ​គោលនយោបាយ​ជាតិ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ភាពបត់បែន​តាម​បរិបទ​នៃ​ប្រទេស​នីមួយៗ ក្នុង​គោលដៅ​ឈាន​ទៅ​ដល់​ការដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ ដើម្បី​ឆ្ពោះ​ទៅកាន់​ការចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV​។​

២)​ប្រទេស​សមាជិក CLMTV សូម​ប្រើប្រាស់​គ្រប់​យន្តការ​នៃ​កិច្ច​ពិភាក្សា​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សម្រេច​ឱ្យបាន​នូវ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

៣)​ប្រទេស​សមាជិក CLMTV សូម​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុងចំណោម​ប្រទេស CLMTV និង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានា​ពី​ការការពារ​សិទ្ធិ និង​អត្ត​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្ត​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត និង​ជាមួយ​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​នឹង​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ដើម្បី​យើង​រួម​គ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (UN) និង​ដើម្បី​វឌ្ឍនភាព​រួម​របស់​ប្រទេស​ទាំង​៥៕

​អត្ថបទ​៖ ហ្វេ​សប៊ុក​ផ្លូវការ​សម្ដេច​តេជោ​

Tags: វិស័យ​ការងារ​នៃ​ប្រទេស CLMTVសន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ក្នុង​ក្របខណ្ឌ​ប្រទេស CLMTV​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរនិង​ដាំ​កូនឈើ​១​ពាន់​ដើម​នៅមុខ​ប្រាសាទ​អង្គរវត្ត​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៃ​កម្ពុជា ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូលរួម​ទប់ស្កាត់ រាល់​ការដឹកជញ្ជូន​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​នៅ​តាម​ច្រកព្រំដែន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1377 shares
    Share 551 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    274 shares
    Share 110 Tweet 69

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.