អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឥឡូវនេះមានសាលារៀនជាច្រើនហើយដែលបានបង្ខិតមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃនេះ យើងមានអគារសិក្សាថ្មី១ខ្នងទៀតបានសាងសង់នៅជិតផ្ទះរបស់បងប្អូនលើខ្នងភ្នំគូលែន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យមាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀន សូមយកកូនមករៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់មិនចេះអក្សនោះទេ ព្រោះថា ...


